១០ សញ្ញា​បញ្ជាក់ថា​អ្នកមាន​ផ្ទៃពោះ

Sanofi

​​ខាងក្រោម​នេះ​ជាស​ញ្ញា ១០ យ៉ាង បង្ហាញ​ពី​ភាពខុសប្រក្រតី​ដែល​ស្ត្រី​អាច​សង្កេត​ដោយ​ខ្លួនឯង បាន​ថា តើ​ខ្លួន​កំពុងតែ​មានគភ៌ឬក៏​អត់ ?

១)​ដើមទ្រូង​រីក និង ឈឺ​អួល​
​ភាពខុសប្រក្រតី​នេះ​កើតឡើង​ដោយសារ​ដើមទ្រូង ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ផលិត​ទឹកដោះ​ដើម្បី​ចិញ្ចឹម​ទារក​ពេល​ចាប់កំណើត ។ យើង​អាច​សង្កេត​បាន​ដោយសារ​ដើមទ្រូង​រីក​ធំ​ជាង​មុន និង មាន​អាការ​ឈឺចាប់​កំលុងពេល ១ ឬ ២ ខែ​ដំបូង ។ ប៉ុន្តែ​ស្ត្រី​ខ្លះ​មិន​ជួប​អាការ​បែបនេះ​ទេ ពិសេស​ស្ត្រី​ដែល​ធ្លាប់ប្រើ​ថ្នាំ​ពន្យារកំណើត​កាលពីមុន ។​

២)​មាន​អារម្មណ៍​ហត់នឿយ​
​អាការ​ហត់នឿយ​ជា​សញ្ញា​បញ្ជាក់​ពី​ការចាប់ផ្តើម​មានគភ៌រ​បស់​ស្ត្រី​ហើយ ដោយសារ​ថា​ក្នុងកំលុងពេល​នោះ​រាងកាយ​បានចាប់ផ្តើម​ធ្វើការ​ងារ​ច្រើនឡើង ។ អាការ​នេះ​អាច​កើតឡើង​ប្រមាណ ១២ សប្តាហ៍​ប៉ុណ្ណោះ ហើយ​នៅពេល​ទារក វិ​វ​ឌ្ឍ​រាងកាយ​ពេញទី​ហើយ​អាការ​នេះ​នឹង​បាត់​ទៅវិញ ។​

៣)​មាន​ធ្លាក់ឈាម​ម្តងម្កាល
វា​ជា​រឿង​ធម្មតា​ដែល​ស្ត្រី​មានគភ៌​គ្រប់រូប​តែង​កើត​នូវ​អាការ​ហូរឈាម​តាម​ប្រដាប់ភេទ​បន្តិចបន្តួច​ក្នុងកំលុងពេល​ពី ៥ ទៅ ១០ សប្តាហ៍ ក្រោយ​ការ ចាប់បដិសន្ធិ​របស់​ទា​រក ពោលគឺ​ពេលដែល​ទារក​ចាប់កំណើត​នៅក្នុង​ស្បូន​ម្តាយ​នោះឯង ។ នៅពេល​កើត​អាការ​នេះ ស្ត្រី​ជាច្រើន​តែង​គិតថា​ជាការ​មករដូវ ប៉ុន្តែ​តាមពិត​បើ​គេ​សង្កេតមើល​ឱ្យ​ដិតដល់​ទើប​ដឹងថា​ឈាម​ដែល​ធ្លា​ក់មក នេះ​គឺ​តិចតួចមិនមែនជា​ឈាមរដូវ​ទេ ។​

៤)​ឆាប់​ទទួល​ក្លិន
​នៅ​សុខៗ​ទទួល​ក្លិន​ប្លែក ហើយ​ឃើញ​អ្វី​ក៏​ធុំក្លិន​ទាំងអស់ ដែល​កាលពី មុន​មក​មិន​ធ្លាប់​កើតមាន​បែបនេះ​ឡើយ ។ បើ​កើត​អាការ​នេះ​ជា​សញ្ញា​ដាស់ តឿន​ថា អ្នក​អាច​មានគភ៌​ហើយ ។ ជាមួយគ្នា​នៃ​ការកើត​សញ្ញា​នេះដែរ​អ្នក​អាច​បរិភោគ​អ្វីដែល​ល្អៗ​សម្រាប់​សុខភាព​រាងកាយ និង ទារក​ក្នុង​ផ្ទៃ ។​

៥)​ទល់លាមក
នៅពេលដែល​ត្រូវ​រែកពន់​ទារក​ក្នុង​ផ្ទៃ ស្បូន​របស់​ស្ត្រី​តែង​ទទួលរង​ការ គាបសង្កត់​នៅត្រង់​ប្លោកនោម ដែល​ធ្វើឱ្យ​ស្ត្រី​ជា​ម្តាយ​ទទួល​អារម្មណ៍​ចង់​បត់ ជើង​តូច​ញឹកញាប់ ។ សម្ពាធ​នេះ​ក៏​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​នៃ​ពោះវៀន​ដែល​នាំ ឱ្យ​កើត​អាការ​ទល់លាមក​ផងដែរ ។ ទាំង ២ ហេតុផល​នេះ​ជា​សញ្ញា​បញ្ជាក់​ដែរ ថាអាការ​នៃ​ការចាប់ផ្តើម​មានគភ៌រ​យៈ​ពេល​ដំបូង​ដែល​ស្ត្រី​ជា​ម្តាយ​អាច​ត្រៀមខ្លួន​ធ្វើជា​ម្តាយ​ហើយ ។​

៦)​មាន​អារម្មណ៍​វិលមុខ​ដូចជា​ខ្យល់ចាប់​
​សម្ពាធ​ឈាម​ថយចុះ​ក្នុងកំលុងពេល​មានគភ៌​រយៈពេល​ដំបូងៗ ដោយ សារ​ការរួម​ផ្សំ​នា​នៃ​អ័រម៉ូន​គួបផ្សំ​នឹង​បេះដូង​លោត​លឿន​ផង​នោះ ទើប​ធ្វើឱ្យ​ស្ត្រី​ទទួល​អារម្មណ៍​ថា ខ្លួនឯង​វិលមុខ​ហើយ​ដូចជា​ស្រាល​ខ្លួន ។ អាការ​បែប នេះ​មិនចាំបាច់​មាន​កង្វល់​ឡើយ ព្រោះ​ជា​អាការ​កើតឡើង​ធម្មតា​របស់​ស្ត្រី​នៅពេល​មានគភ៌ ។​ បើ​ករណី​កើតឡើង​ញឹកញាប់​គប្បី​ទៅ​ជួប​គ្រូពេទ្យ ។​

៧)​រមូលពោះ និង ឆ្អើម​
​អាការ​រមូលពោះ និង ឆ្អើម​គេ​តែង ត្រូវ​ជួបប្រទះ​ញឹកញាប់ ។ អាការ​បែបនេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​អាការ​ចាញ់កូន ។ មាន​ស្ត្រី​ប្រមាណ ៨០ ភាគរយ ដែលមាន​គភ៌​ហើយ​ជួប​អាការ​បែបនេះ ពិសេស​រយៈពេល ៣ ខែ​ដំបូង​នៃ​ការ​មានគភ៌ ។​ ស្ត្រី​ខ្លះទៀត​បើ​កើត​អាការ​ចាញ់​ធ្ងន់​តែង​ក្អួតចង្អោរ​គ្រប់ពេល ពិសេស​នៅពេលព្រឹក​ព្រលឹម ។​

៨)​បាត់​រដូវ​
​រដូវ​មកជា​ប្រចាំ តែបើ​ខែ​ណា​បាត់​រដូវ​នោះ​ក៏ត្រូវ​កត់សម្គាល់​ផងដែរ ពី ព្រោះ​វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា​អាចមាន​គភ៌​ហើយ ។ ទោះយ៉ាងណា​ការបាត់​រដូវ​ក៏​អាចជា​មូលហេតុ​មួយចំនួន​ដែរ ដូចជា ការតានតឹង​អារម្មណ៍ ការ​បរិ​ភោគ​អាហារ​មិន​គ្រប់​ទៅតាម​តម្រូវការ​រាងកាយ ជាដើម ។ បើ​ចង់ដឹងថា កើតអាការ​ណាមួយ​ពិតប្រាកដ​គប្បី​ទៅ​ជួប​គ្រូពេទ្យ ។​

៩)​ស្ងួត​មាត់ និង មាន​ស្លេស្ម៍​ក្នុង​មាត់
​មិនមាន​ការបញ្ជាក់​ពី​អ្នកវិទ្យាសាស្ត្រ​ពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​ស្ត្រី​មានគភ៌​ជា ច្រើន​ដែល​តែង​ជួបប្រទះ​នោះ គឺមាន​ស្លេស្ម៍​ក្នុង​មាត់ ។ ស្ត្រី​ខ្លះ​កើត​អាការ​នេះ​មួយរយៈ​ក៏​បាត់​ទៅវិញ ឯ​ខ្លះទៀត​កើត​អាការ​បែបនេះ​រហូត​ទាល់តែ​ទារ​កកើត​តែម្តង ។​

១០)​កើត​អាការ​ឃ្លាន​ខុស​ប្រក្រតី​
​អាការ​ឃ្លាន​ជាង​ប្រក្រតី​នោះ​មាន​សញ្ញា ២ យ៉ាង គឺ​សញ្ញា​មានគភ៌ និង សញ្ញា​ប្រាប់ថា រាងកាយ​ឡើង​ទម្ងន់ ប៉ុន្តែ​បើ​កើត​អាការ​ឃ្លាន​បរិភោគ​មិន​ឆ្អែត ឃ្លាន​ពេញៗ​មួយថ្ងៃ​ដែល​មិន​ធ្លាប់​កើត​កាលពីមុន​នោះ​បញ្ជាក់ថា អាច​កើត​មកពី​ការ​មានគភ៌​ហើយ ប្រញាប់​ធ្វើការ​ត្រួតពិនិត្យ ។​ ​ទោះបីយ៉ាងណា​អាការ​ទាំងអស់​ខាងលើនេះ​គ្រាន់តែ​ជា​សញ្ញា​សម្គាល់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចង់ដឹង​ជាក់ច្បាស់​នោះ​ម្តាយ​គប្បី​កុំ​ភ្លេច​ទៅឱ្យ​គ្រូពេទ្យ​ត្រួត ពិនិត្យ​អាការ​ទើប​ទទួលលទ្ធផល​មួយ​ជាក់លាក់ ពិសេស​ថែមទាំង​ជួយ​ថែរក្សា​ផ្ទៃពោះ​បានល្អ មាន​សុខភាព​រឹងមាំ ៕

Related