ចោរឆក់​ទូរស័ព្ទ​ដួល​បែកក្បាល​ដេរ​១០​ថ្នេរ

​រាជធានីភ្នំពេញ ៖ មក​ពី​លេង​ផ្ទះ​មិត្ត​ភ​ក្តិ​ត្រូវ​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​បាន​សម្រេច ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បែកក្បាល​ដេរ​១០​ថ្នេរ ​​កាល​ពី​វេលា​ម៉ោង១១​​និង៥០​​នាទី​យប់​ថ្ងៃ​ទី​៨​ ​វិច្ឆិកា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​​ឈ្មោះ ដ​ន សង្ហា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ក្រុម​នី​ប​ផ​ន​ភេ​ន ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​​គាត់​ជិះម៉ូតូ​​មក​ពី​លេង​ផ្ទះ​មិត្ត​ភក្តិ​នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ ខណៈ​​​ដែល​ជិះ​មក​ដល់​ផ្លូវ​លេខ២៧១​​​ពី​ជើង​ទៅ​ត្បូង​បត់​ឆ្វេង ​ស្រាប់តែ​មាន​ជន​​២​នាក់​ជិះ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​​មក​ពីក្រោយ ​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​​គាត់​​ដែល​កំពុង​​ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ យក​ទូរស័ព្ទ​ទៅ​បាត់ ​​​ហើយ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែកក្បាល​ហូរ​ឈាម​ជោក​ ៕