​វិ​ធី​ធ្វើ​តុំយ៉ាំ​អវកាស​ សម្រាប់​សុភាព​នារី​នៅ​លីវ ​និង​ស្រ្ដី​ជា​មេផ្ទះ​

​គ្រឿង​ផ្សំមឹក​ បង្គា ម្ទេស​ ជីវ៉ាន់ស៊ុយ​ ស្លឹកក្រូចសើច​ ក្រូចឆ្មារ ប្រេងឆា​ គល់ស្លឹកគ្រៃ ទឹក​ត្រី ​ខ្ទឹមក្រហម​
​វិ​ធី​ធ្វើ​តុំយ៉ាំ​អវកាស​ សម្រាប់​សុភាព​នារី​នៅ​លីវ ​និង​ស្រ្ដី​ជា​មេផ្ទះ​
​វិធីធ្វើ​
​១- ​ត្រី​មឹក ហាន់ជា​ចំណិត ​១​ស្លាប​ព្រាបាយ ​,​បង្គាបកសំបក ​១ពែង , ​គ្រំ​ចំ​ពុះ​ទា ​ទាំង​សំបក ​១០​ , ​ត្រីឆ្ពង់​ក្រហម ​ហាន់​ជា​ចំណិត​ ១​​ពែង , ​គល់​ស្លឹក​គ្រៃ ​៤​ដើម​ , ស្លឹក​ក្រូចសើច ​៧​-​៨​សន្លឹ​ក ​,​ ក្រូច​ឆ្មារ ២-​៣ ​ផ្លែ ​, ទឹក​ត្រី ​៣​-​ ៤​ ស្លាបព្រាបាយ​, ​ខ្ទឹម​ក្រហម​ដុត ​៥-៦ មើម​ ,​ ខ្ទឹមសដុត​ ៣-៤ មើម​ , ម្ទេសក្រៀម​គ្រាប់​ធំ​ ៨ផ្លែ​, ​ម្ទេស​ដៃនាង​ទុំ ២គ្រា​​ប់ , ​ប្រេង​ឆា ឬ​ខ្លាញ់​ ២ស្លាប​ព្រា​បាយ , ​ជីវ៉ាន់​ស៊ុយ ​២-៣​ ដើម , ​ទឹកស៊ុប​ត្រី ​១ពែង , ​ប៊ីចេង ​
​​២- យកខ្ទះ​ដាក់​ខ្លាញ់ ​ដុត​ភ្លើង​អោយ​ខ្លាញ់​ក្តៅ ដាក់​ត្រីចៀន​​អោយឆ្អិន​លឿង ​ពេលឆ្អិនល្អ​ហើយ ​ដួស​ឡើង​ទុក​មួយ​ឡែក​ ។ ​
​៣- ​ដួស​ខ្លាញ់​ចេញ​អោយ​សល់​បន្តិច​បន្តួច​ ដាក់​​ត្រីមឹក បង្គា និងគ្រំចំពុះទា ចៀន​ជា​មួយ​ខ្លាញ់ ពេល​ឆ្អិន ​ដួសឡើងជា​ការ​ស្រេច ​។ ​
៤- លាង​ស្លឹក​ក្រូចសើច ហែកទុក , ស្លឹក​គ្រៃហាន់​ជា​​កំណាត់ ​ពុះ​ពាក់​កណ្តាល​ ទុក​ដោយ​ឡែក ​​។យក​ម្ទេសក្រៀម ​ដោត​ចង្កាក់អាំងអោយក្រៀម ​ជា​​មួយខ្ទឹម​ក្រហម និងខ្ទឹមស ​រួចបុក​ម្ទេស ខ្ទឹម​ក្រហម​ ខ្ទឹម​ស អោយ​ម៉ដ្ឋ ​។ 
​៥- ​ដួស​ខ្លាញ់​ ឬ​ប្រេងឆា ដាក់​ខ្ទះ​ប្រហែល ​២-៣​ស្លាប​ព្រា ​ពេលខ្លាញ់ក្តៅ ​​ដួសម្ទេសដែល​បុក​ស្រាប់​ ដាក់ក្នុង​ខ្ទះ ​ជា​មួយ​នឹង​ទឹកស៊ុប​ត្រី ​១វែក ​ដាក់​ស្លឹក​ក្រូច​សើច​ ស្លឹក​គ្រៃ ​ឆា​អោយក្លិន​ឈ្ងុយបន្តិច ថែម​​ទឹកត្រី ​ក្រូច​ឆ្មារ ​ប៊ីចេង ​ភ្លក្ស​មើល​តាម​ចូល​ចិត្ត ​​។ 
៦- ​ដាក់​ត្រីចៀន ​និង​បង្គា ​ត្រីមឹក គ្រំចំពុះទា ​ដែល​​ឆាទុក ​មក​ឆា​ត្រឡប់​អោយ​ចូល​គ្នា​ បើស្ងួត​ពេក ​អាច​ថែម​ទឹក​ស៊ុ​ប​ត្រី​បាន​ទៀ​ត ​ល្មម​តែ​មាន​ទឹកខាប់​ល្មម ។ ​
៧​- ​ដួសដាក់ចាន បង់​ជីវ់ាន់ស៊ុយ ម្ទេសទុំហាន់​ យកតែ​សាច់​សំបក ​ពិសា​​ជាមួយ​បាយ ឬ​ធ្វើ​ជា​ម្ហូប​ក្លែម​៕
អត្ថបទ៖ ដេវីដ

  • ​វិ​ធី​ធ្វើ​តុំយ៉ាំ​អវកាស​ សម្រាប់​សុភាព​នារី​នៅ​លីវ ​និង​ស្រ្ដី​ជា​មេផ្ទះ​已关闭评论
  • 340 views
  • Hide Sidebar
    A+
Publish on:2015/11/09  Category:ជីវិតនិងសង្គម