​នាយករដ្ឋមន្រ្តី ​បញ្ជា​​ឱ្យ​អាជ្ញាធរ​គ្រប់ខេត្តក្រុង ​ចាត់វិធាន​ការ​ចំពោះ សំណង់​ខុសច្បាប់​

​ភ្នំពេញ​៖ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន​ នៅថ្ងៃ​អាទិត្យម្សិល​មិញ​ បានបង្ហោះ​សារ​បញ្ជា​ឱ្យ​អាជ្ញាធរ ​គ្រប់​រាជធានី​ខេត្ត​ មាន​វិធានការ​​ច្បាស់លាស់ ចំពោះ​សំណង់ខុស​ច្បាប់ ​ទាំង​ឡាយ ដែល​បាន​រំលោភ​ចូល​ចំណី​ផ្លូវ​សាធារណៈ​។​ លោក​បាន​ព្រមា​ន​ឱ្យ​ម្ចាស់​សំណង់​ដែលល្មើស​ច្បាប់​ឆាប់រុះ​រើ​ជាបន្ទាន់ ​ហើយ​ព្រមាន​ឱ្យ ​អាជ្ញាធរ​ និងក្រសួងពាក់ព័ន្ធទទួល​ខុស​ត្រូវ​។​
​នាយករដ្ឋមន្រ្តី ​បញ្ជា​​ឱ្យ​អាជ្ញាធរ​គ្រប់ខេត្តក្រុង ​ចាត់វិធាន​ការ​ចំពោះ សំណង់​ខុសច្បាប់​
​កាល​ពី​ថ្ងៃ​សុក្រ ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ​សែន​ បាន​ចុះ​សម្ពោធ​គម្រោង​ប្រព័ន្ធ​លូ​​នៅរាជធានីភ្នំពេញ ​ដែល​ជា​ជំនួយ​របស់​ជប៉ុន ដែលការ​ដ្ឋាន​​សម្ពោធនេះ​នៅក្បែរ​នឹង ​សំណង់អគារ​ណាហ្គាវើល២​។ បន្ទាប់​ពី​សម្ពោធ​នេះ លោក​នាយករដ្ឋមន្រ្តី ​ដែល​កំពុង​មា​ន​ឥទ្ធិពល​បានត្រួត​ពិនិត្យ​​មើល​សំណង់​ណាហ្គាវើល​ ដែលរង​ការរិះគន់​​ថា ​ប៉ះ​ពាល់ដល់​អគារ​ពុទ្ធ​សាសន​បណ្ឌិត្យ ​ឃើញ​ថា​សំណង់​អគារនេះ ​មិន​ត្រឹម​ត្រូវ​នោះទេ។ ភ្លាមៗ​លោក​ក៏​ជំរុញ​ឱ្យ​ម្ចាស់​សំណង់​​ណាហ្គាវើល រុះរើកន្លែងដែល​ប៉ះពាល់ ​ជាប​ន្ទាន់​។​
​នៅ​លើ​បណ្តាញ​ហ្វេសប៊ុ​ក កាលពី​ថ្ងៃអាទិត្យ ទី​៨ ​វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី ក៏​ចាប់​ផ្តើម​ក្រើន​រំលឹក​មន្រ្តី​របស់​ខ្លួន​ជា​ថ្មី​ អំពី​សំណង់​ខុស​ច្បាប់ ​សំណង់ ​គ្មាន​បច្ចេកទេស ​ដែលរំលោភ​លើ​ដីរ​ដ្ឋ និង​ចំណី​ផ្លូវ​សាធារណៈ។ ​លោក​បាន​សរសេរ​បង្ហោះតាម​បណ្តាញ​សង្គមថា «មិន​ថា​តែ​ក្រុម​ហ៊ុន Naga World ​& Casino ​មួយ​ទេ ​គឺ​ចំពោះ​ក្រុម​ហ៊ុន​ទាំងអស់ ដែល​បាន​ទទួល​ច្បា​ប់វិ​និយោគ​នៅក្នុង​ប្រទេសកម្ពុជា ​ទាំង​នៅ​ក្នុង​ក្រុង​រាជធានី​ភ្នំពេញ 
​និង​នៅ​តាម​បណ្តា​ខេត្តនានា ​គឺ​ត្រូវ​តែគោរព​តាមច្បាប់ ​និងគោលការណ៍​ដែល​រដ្ឋាភិបាល​បានផ្តល់ជូ​ន​។ ​សំណង់​ដែល​មានលក្ខណៈ​រំ​លោភកេងស៊ី​ចំណី​ផ្លូវ​សាធារណៈ និងសួន​ច្បារសាធារណៈ គឺ​ត្រូវរុះ​រើរំលាយ ​ចេញ​ជាបន្ទាន់ ហើយ​បើ​ធ្វើ​នៅ​ទី​តាំ​ង​កន្លែង​ណា គឺ​អាជ្ញាធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ឋ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​»​។​
​ជា​មួយគ្នា​នេះ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​មន្រ្តី​ពាក់ព័ន្ធ ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​អនុញ្ញាត​ឱ្យមានការសាងសង់ ​ដោយ​រំលោភ​ច្បាប់​នេះ ដោយ​លោក​អះអាងថា​ នឹង​មិនបណ្តាល​ឱ្យ​មន្រ្តីខិល​ខូចទាំង​នោះ ​បំផ្លាញ់​សង្គម​ជាតិឱ្យអាប់​ឱនទៅ​ទៀត​ជា​ដា​ច់​ខាត៕​ 

‪‎TheMinute‬‬