កម្មវិធី​នេះ​ក៏​អាច​អោយ​អ្ន​ក​មើល​រឿង​ហូលីវូដ Free ដូច MovieBox ដែរ ហើយ​មិន​ចាំបាច់ Jailbreak ក៏​អាច​តម្លើង​បានទៀត!

កម្មវិធីនេះដែរមានឈ្មោះថា PlayBox ដែលជា កម្មវិធីមួយ មានមុខងារ ស្រដៀង ទៅនឹង MovieBox ដែរ។ ចំពោះកម្មវិធី មួយនេះ ប្រហែលជាមាន ប្រិយមិត្ត មួយចំនួន ធ្លាប់បាន ស្គាល់វា រួចមកហើយ ព្រោះថា វា ត្រូវបាន បញ្ចេញអោយ ប្រើប្រាស់ យូរដែរហើយ។

កម្មវិធី​នេះ​ក៏​អាច​អោយ​អ្ន​ក​មើល​រឿង​ហូលីវូដ Free ដូច MovieBox ដែរ ហើយ​មិន​ចាំបាច់ Jailbreak ក៏​អាច​តម្លើង​បានទៀត!

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ប្រិយមិត្តដែល ចង់មិនទាន់ jailbreak នោះ ក៏អាចសាកល្បង តម្លើងកម្មវិធីនេះ ដើម្បីអាចទស្សនា រឿងហូលីវូដ ដោយឥត គិតថ្លៃ បានផងដែរ។ បន្តថា កម្មវិធីនេះ អាចដំណើរការ បានត្រឹមតែ ប្រព័ន្ធប្រតិបត្តិការ iOS 9.1 ចុះក្រោម តែប៉ុណ្ណោះ ដោយឡែក សម្រាប់មិត្ត អ្នកអាន ដែលប្រើប្រាស់ iOS 9.2 Beta នោះ គឺមិនអាច តម្លើងវា ប្រើប្រាស់ បាននោះទេ លុះត្រាតែ Downgrade មកកាន់ iOS 9.1 សិន។

កម្មវិធី​នេះ​ក៏​អាច​អោយ​អ្ន​ក​មើល​រឿង​ហូលីវូដ Free ដូច MovieBox ដែរ ហើយ​មិន​ចាំបាច់ Jailbreak ក៏​អាច​តម្លើង​បានទៀត!

បកមកវិធីសាស្រ្តតម្លើង កម្មវិធីមួយ នេះវិញ គឺជាដំបូង លោកអ្នក ត្រូវតម្លើង កម្មវិធី vShare ជាមុនសិន រួចបន្ទាប់មក សឹមទាញយក កម្មវិធី PlayBox នេះពីក្នុង កម្មវិធី vShare។ អ្នកអាចស្វែង យល់បន្ថែម ដោយអាន និងអនុវត្ត តាមវិធីសាស្រ្ត ខាងក្រោមនេះ៖

វិធីសាស្រ្ត៖

  • សូមទាញយកកម្មវិធី vShare ដោយជាដំបូង សូមបើក Safari > ចូលទៅកាន់ វេបសាយ vshare.com > ចុច Download (Unjailbroken) > រង់ចាំ មួយសន្ទុះ វានឹង លោតផ្ទាំង Alert មួយមក ហើយបន្ទាប់ មកចុចពាក្យ Install រួចលោកអ្នក នឹងទទួលបាន កម្មវិធី vShare នៅលើ Homescreen របស់លោកអ្នក ជាក់ជា មិនខាន។ (តែសូមកុំ ទាន់អាល បើកប្រើអី)
  • ក្រោយមកទៀត សូមបើក កម្មវិធី Settings > General > Profile > Haiyang…. > Trust “Haiyang…” > Trust
  • បន្ទាប់មកទៀត សូមបើកកម្មវិធី vShare > ចូលទៅកាន់ កន្លែង Search > រួចវាយ បញ្ចូលពាក្យ PlayBox ហើយចុចពាក្យ Search > ចុចលើ PlayBox និងធ្វើ ការតម្លើង ជាការស្រេច។

បញ្ជាក់៖ សូមអនុវត្ត ទៅតាមសេចក្តី ណែនាំ ដែលយើងខ្ញុំ បានរៀបរាប់ នៅខាង លើនេះ អោយបាន គ្រប់ជ្រុងជ្រោយ ទើបអាច ទាញយក កម្មវិធី PlayBox បាន ហើយម្យ៉ាង វិញទៀត បើសិនជា មានបញ្ហា ណាមួយ កើតឡើង ជាយថា ហេតុនោះ យើងខ្ញុំ មិនទទួល ខុសត្រូវឡើយ។

សរុបមកវិញ វិធីខាងលើ លោកអ្នក ក៏អាចអនុវត្ត នៅលើ ឧបករណ៍ ដែលបាន Jailbreak ហើយផងដែរ ហើយ បើសិនជា មានចម្ងល់ ត្រង់ចំណុច ណានោះ សូមបញ្ចេញ ជាមតិ នៅខាង ក្រោមនេះ រួចក្រុមការងារ របស់យើងខ្ញុំ នឹងខិតខំ ឆ្លើយជូន !!!

  • ដោយ: Mai
  • 9:14 AM, 09 November
  • ប្រភព: Redmond Pie
  • Tag: ចំណេះដឹងទូទៅ