ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ពីរ​សម័យ​របស់​កម្ពុជា​ កែ ឡេង បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​យប់​មិញ​ប្រហែល​ជា​ម៉ោង​៧​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ការពារ​មេដាយ​ពិភព​លោក​របស់​អ្នក​ស្រី​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ប៉េតង់​ពិភព​លោក​លើក​ទី​១៥ ឆ្នាំ​២០១៥​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

ក្នុង​ពិធី​ទទួល​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ និង​មាន​វត្តមាន​ថ្នាក់​ដឹក​នាំ​មក​ពី​ក្រសួង​អប់​រំ ព្រម​ទាំង​លោក​ វ៉ាត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អ្នក​ស្រី កែ ឡេង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​ស្រី​ពិត​រំភើប​ខ្លាំង​ដែល​ទទួល​បាន​ជ័យជម្នះ​នេះ​ ពី​ព្រោះ​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ដំណាក់​កាល​ក្នុង​ចំណោម​បេក្ខនារី​មក​ពី​៤១​ប្រទេស​ទូទាំង​ពិភពលោក។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​អ្នក​ស្រី​ កែ ឡេង​ ឈ្នះ​បាន​មេដាយ​មាស​ពិភព​លោក​ផ្នែក​ប៉េតង់​ បន្ទាប់​ពី​ឈ្នះ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង។

សូម​ទស្សនា​ទិដ្ឋភាព​យប់​មិញ​

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ​

អត្ថបទ៖ ជាន ចាន់រ៉ា​