Liverpool ​ខក​ចិត្ត​ក្នុង​ដី​ខ្លួន​ឯង ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​បាន​ត្រឹម​ស្មើ


Liverpool ​ខក​ចិត្ត​ក្នុង​ដី​ខ្លួន​ឯង ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​បាន​ត្រឹម​ស្មើ

ការ​ប្រកួត​ក្របខណ្ឌ​កំពូល​អង់គ្លេស English Premier League ​កាល​ពី​យប់​មិញ​នេះ ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម Crystal Palace ​ដោយ​លទ្ធផល ២-១ ​ក្នុង​ដី​ខ្លួន​ឯង ស្រប​ពេល​ដែល​ក្រុម​ដទៃ​ទៀត​ Arsenal ​និង Manchester City ​បាន​ត្រឹម​ស្មើ​គូ​ប្រកួត​ប៉ុណ្ណោះ​។

 

Liverpool ​ខក​ចិត្ត​ក្នុង​ដី​ខ្លួន​ឯង ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​បាន​ត្រឹម​ស្មើ

 

ហង្ស​ក្រហម​ក្នុង​ដី​ខ្លួន​ឯង​មិន​អាច​ធ្វើ​អី​ក្រុម​ភ្ញៀវ Crystal ​បាន​ទេ ហើយ​ថែម​ទាំង​ត្រូវ​គេ​នាំ​មុខ​មុន​១​គ្រាប់​ទៀត​ផង​នៅ​នាទី ២១ ដោយ​កីឡាករ Bolasie ។ តែ​ដល់​នាទី​៤២ ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ​បានរក​គ្រាប់​បាល់​​តាម​ស្មើ​វិញ បន្ទាប់​ពី​ទទួល​បាល់​ពី Lallana ។ ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ នាទី ៨២​ក្រុម​ភ្ញៀវ​ថែម​មួយ​គ្រាប់​ទៀត ដោយ Dann ​បញ្ចប់​ក្ដី​សង្ឃឹម​របស់ Liverpool ​យក​៣​ពិន្ទុ។ ចំពោះ​ការ​ប្រកួត​នោះ​ដែរ លោក Klopp ​គ្រូ​បង្វឹក Liverpool ​ហាក់​ដូច​ជា​អន់​ចិត្ត​ជាមួយ​ក្រុម​អ្នក​គាំទ្រ​បន្តិច ដោយសារ​តែ​អំឡុង​ពេល​ប្រកួត ពោល​គឺ​ពេល​ Crystal ​រក​បាន​គ្រាប់​បាល់​ទី​២ មាន​អ្នក​គាំទ្រ​ក្រោក​ដើរ​ចេញ​ជា​បណ្ដើរ​ៗ​ទៅ​ហើយ ។

 

Liverpool ​ខក​ចិត្ត​ក្នុង​ដី​ខ្លួន​ឯង ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​បាន​ត្រឹម​ស្មើ

 

Liverpool ​ខក​ចិត្ត​ក្នុង​ដី​ខ្លួន​ឯង ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​បាន​ត្រឹម​ស្មើ

 

Liverpool ​ខក​ចិត្ត​ក្នុង​ដី​ខ្លួន​ឯង ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​បាន​ត្រឹម​ស្មើ

 

ចំពោះ​លទ្ធផល​ក្រុម​ដទៃ​ទៀត​ដែល​បាន​ត្រឹម​តែ​ស្មើ​នោះ​គឺ Arsenal ១-១ Spurs ​និង​ Aston Villa ០-០ Manchester City ៕

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail