ងាកមកមើលទូរស័ព្ទដែលមានតំលៃថ្លៃជាងគេលើលោក

ងាកមកមើលទូរស័ព្ទដែលមានតំលៃថ្លៃជាងគេលើលោក

Vertu New Signature Touch គឺជាកំពូលទូរស័ព្ទដែលមានតម្លៃថ្លៃជាងគេលើលោក ហើយវាទូរស័ព្ទស៊េរីមួយដែលមានតម្លៃថ្លៃបំផុតនៅលើលោករហូតដល់ទៅ 10000 $ ឯណោះ។ ចង់ដឹងថា លក្ខណៈពិសេសរបស់ Vertu New Signature Touch មានអ្វីខ្លះទៅបានជាវាថកលៃយ៉ាងនេះ? គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទរបស់អង់គ្លេស​មួយដែលជាផ្នែកធំមួយរបស់ក្រុមហ៊ុន Nokia បានបញ្ជាក់ឲ្យដឹងថា ខ្លួនកំពុងតែបំពាក់បច្ចេកវិទ្យាថ្មីៗ ដូចទៅនឹងក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Samsung ដែកកំពុងឈានមុខក្នុងពេលបច្ចុប្បន្ននៅលើទីផ្សារផងដែរ។

ងាកមកមើលទូរស័ព្ទដែលមានតំលៃថ្លៃជាងគេលើលោក

រូបរាងរបស់ស្មាតហ្វូនមួយនេះត្រូវបានរចនាឡើងដោយស្រោបពីលោហៈទីកានីញ៉មសុទ្ធ អេក្រង់មានទំហំ 5,2 អ៊ីង កម្រិត (428ppi) និង បំពាក់អេក្រង់ប្រភេទត្បូងកន្ដៀង (Sapphire glass) សមាសធាតុទាំងនេះមានតម្លៃថ្លៃបំផុតនៅលើទីផ្សារទូទាំងពិភពលោក ដែលពិមុនមកមិនទាន់មានក្រុមហ៊ុនណាមួយបានប្រើវត្ថុធាតុដើមនេះនៅឡើយទេ គឺគ្រាន់តែគិតចង់យកមកធ្វើជាកញ្ចក់ Len កាមេរ៉ាតែប៉ុណកណោះ។

ងាកមកមើលទូរស័ព្ទដែលមានតំលៃថ្លៃជាងគេលើលោក

លើសពីនេះទៅទៀតវាបានបំពាក់នូវបន្ទះឈីបប្រភេទ Octa-Core Snapdragon 810 64bit ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 5.1 (Lollipop)។ អមមកជាមួយនឹងលាមេរ៉ាទំហំ 21 មេហ្គាភិចសែល អាចចាប់យកវីដេអូកម្រិត 4K ផងដែរ។

---------------------------------------

ខន សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ងាកមកមើលទូរស័ព្ទដែលមានតំលៃថ្លៃជាងគេលើលោក
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ងាកមកមើលទូរស័ព្ទដែលមានតំលៃថ្លៃជាងគេលើលោក

ចុះថ្ងៃទី 09 វិច្ឆិកា ឆ្នាំ 2015 ម៉ោង 8:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a