ភ្លៀង​មួយ​មេ​ធំ​បាក់​ដើម​អង្កាញ់​មួយ​ដើម​កាត់​ទទឹង​ផ្លូវ

​រាជ​ធានី​ភ្នំពេញ ៖ ដើម​អង្កាញ់​មួយ​ដើម​ពុក​ឫស​រលំ​កាត់​ទទឹង​​មហាវិថី​ម៉ៅ​សេ​ទុង​ បន្ទាប់​ពី​​មេឃ​ភ្លៀង​ធ្លាក់​មួយ​មេធំ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ​វិច្ឆិកា ២០១៥ នៅ​ក្បែរ​ស្តុ​ប​ទេព​ផន ​នៅ​ចំណុច​​មុខ​ផ្ទះ​លេខ​​៣២៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី១ ខណ្ឌទួលគោក ។

ប្រភព​ព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​ភ្លៀង​ធ្លាក់​​​តាំងពី​ម៉ោង​៤​ល្ងាច​រហូត​ដល់​ម៉ោង​៧​យប់ ស្រាប់តែ​ដើម​អង្កាញ់​មួយ​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវ​​ធ្វើ​ឲ្យ​រលើង​ទាំង​ឫស​ដែល​ពុក​គល់​​រលំ​កាត់​ទទឹង​ផ្លូវ​ធ្វើ​ឲ្យ​​កក​ស្ទះចរាចរណ៍ជាង​មួយ​ម៉ោង ទម្រាំ​សមត្ថកិច្ច​​​លើក​ដើម​អង្កាញ់​យក​ទៅ​ដាក់​ចិញ្ចើម​ផ្លូវ​ហើយ​រាយការណ៍​ទៅ​មន្ទីរ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​ចុះ​មក​កាប់​ដើម្បី​កុំ​ឲ្យ​កក​​ស្ទះចរាចរណ៍​នៅ​ពេល​ព្រឹកបន្ត​ទៀត ៕