កម្ពុជា ប្រារព្ធបុណ្យ ឯករាជ្យជាតិ ខួប ៦២ឆ្នាំ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃនេះ បានប្រារព្ធ ពិធីអបអរសាទរខួប ៦២ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥) នៃការទាមទារឯករាជ្យជាតិពីប្រទេសបារាំង ដែលបានដាក់អាណានិគមលើប្រទេសកម្ពុជាជិតមួយ សតវត្សរ៍នោះ។

ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រមទាំងមានការអញ្ជើញចូលរួមពី សម្តេចពញាចក្រី ហេង សំរិន ប្រ ធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។

ក្នុងព្រះរាជពិធីជាប្រវត្តិសាស្រ្ត ដែលបាននាំមកនូវសិទ្ធិសេរីភាពពេញលេញសម្រាប់ប្រជាជាតិកម្ពុជានាព្រឹកនេះ ក៏ មានការអញ្ជើញចូលរួមអបអរសាទរយ៉ាងកងរំពងពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សា និសិស្ស និង ក្រុមយុវជន ឈានមុខជាច្រើនរូបទៀត ជាមួយនិងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា៕