ព្រះមហាក្សត្រ បាន​យាង​អុជ​ទៀនជ័យ​ដើម្បី​អបអរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង អុជ​ទៀនជ័យ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៦២ និង​ជា​ថ្ងៃកំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០១៥ ) នៅ​វិមានឯករាជ្យ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ពិធី​នេះ មានការ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រីឯ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក ប៉ុល ហំ​ម។

ទៀនជ័យ​នឹងត្រូវ​រក្សាទុក​រយៈពេល​ថ្ងៃ។ ក្រោយ​ព្រះ​រាជពិធី​អុជ​ទៀនជ័យ ព្រះករុណា ព្រះមហាក្សត្រ បាន​យាង​ស្វាគមន៍​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ៕