ថ្នាក់ដឹកនាំ ខេត្តព្រះវិហារ ប្រារព្ធ ទិវារខួបលើកទី៦២ នៃទិវាបុណ្យ ឯករាជជាតិ និងចែកអំណោយ ជូនគ្រួសារពាលី​១០០គ្រួសារ

ព្រះវិហារ  ៖ នៅព្រឹកថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ ថ្នាក់ដឹកនាំខេត្តព្រះវិហារ ដឹកនាំដោយអភិបាលខេត្ត លោក អ៊ុំ ម៉ារ៉ា និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ បានប្រារព្ធពិធីអបអរសាទរ ទិវាជ័យជំនះ ៩ វិច្ឆិកា លើកទី៦២ ដែលជា ថ្ងៃកម្ពុជា ទទួលបានឯករាជ្យភាព ពីប្រទេសបារាំង ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹក នាំខេត្ត មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ២០០០នាក់ ។

នៅក្នុងពិធីបុណ្យជាតិមួយនេះ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំ ក៏បានចែកអំណោយ ជាអង្ករ គ្រឿងឧបភោគ បរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកាមួយគ្រួសារ ១០ម៉ឺនរៀល ជូនដល់ប្រជាពលរដ្ឋ ដែលធ្លាប់ ពាលី ដើម្បីជាតិ ប្រមាណ១០០ គ្រួសារផងដែរ។

លោក អ៊ុំ ម៉ារ៉ា  អភិបាលខេត្តព្រះវិហារ  បានមានប្រសាសន៍ក្នុងពិធីថា ពិធីនេះធ្វើឡើងដើម្បីអបអរទិវាបុណ្យឯករាជជាតិ ដែលយើងដណ្តើមបានពីបារាំង ដែលក្នុងសម័យបារាំងនេះដែរ វាបានដិតដាមនូវភាពល្វីងជូរចត់ ជាច្រើនរហូតដល់មាន ឈ្មោះបន្សល់គឺ ភូមិតិរច្ឆាន ហើយចាប់តាំងពីមានឯករាជ្យជាតិន រហូតមកដល់ពេលនេះមក ឃើញថា ប្រទេសកម្ពុជា មានការរីកច្រើនលើគ្រប់វិស័យ មិនថាវិស័យអ្វីនោះទេ ជាពិសេសវិស័យផ្លូវថ្នល់ ដែលធ្វើឲ្យប្រទេសកម្ពុជា អភិវឌ្ឍន៍ ទៅមុខយ៉ាងលឿន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលមានអង្គព្រះមហាក្សត្រ ជាម្លប់ដ៏ត្រជាក់។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា ជាមួយនឹងការអភិវឌ្ឍនេះផងដែរ ប្រទេសកម្ពុជាល្បីរន្ទឺ ក្នុងឆាកតំបន់ និងក្នុងឆាកអន្តរជាតិ ហើយសម្រាប់ខេត្តព្រះវិហារ  ជាខេត្តមួយពោពេញទៅដោយសុខ សន្តិភាព ស្ថេរភាព និងជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ៕