អគ្គនាយកដ្ឋាន គយប្រកាសថា ៖ ២សប្តាហ៍ចុងក្រោយ រថយន្ត២៣, គ្រឿងចក្រ១ និងម៉ូតូ៥៦៨គ្រឿង ចូលខ្លួនមកបង់ពន្ធ បានជាងលុយ ១,២លានដុល្លារ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញប្រកាសថា៖ បើគិតរយៈពេលពីរសប្តាហ៍ចុងក្រោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានទទួលម្ចាស់យានយន្តដែលស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និង អាករគិតជាទឹកប្រាក់សរុបប្រមាណ ៥.១២៣.២៣៤.៨៧៦រៀល (ប្រហែល១,២លានដុល្លារ) ដែលក្នុង នោះមានរថយន្តចំនួន ២៣គ្រឿង គ្រឿងចក្រ ០១គ្រឿង និងទោចក្រយានយន្តចំនួន ៥៦៨គ្រឿង។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលជាម្ចាស់យាន យន្តគ្មានពន្ធគ្រប់ប្រភេទ ដែលមិនទាន់បានចូលមកបង់ពន្ធ និងអាករដោយស្ម័គ្រចិត្ត សូមមេត្តារួស រាន់មកបំពេញកាតព្វកិច្ចពន្ធក្នុងដំណាក់ទី១ ដើម្បីទទួលបានអនុគ្រោះលើប្រាក់ពិន័យ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមកើតសរសើរ និងថ្លែងអំណរគុណដល់ម្ចាស់យានយន្ត ដែលបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាពេលកន្លងមកផងដែរ។

ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះត្រួតពិនិត្យនូវអនុលោមភាពតាមដងផ្លូវសាធារណៈ ឃ្លាំងលក់រថយន្ត និងគេហដ្ឋានស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

អគ្គនាយកដ្ឋាន គយប្រកាសថា ៖ ២សប្តាហ៍ចុងក្រោយ រថយន្ត២៣, គ្រឿងចក្រ១ និងម៉ូតូ៥៦៨គ្រឿង ចូលខ្លួនមកបង់ពន្ធ បានជាងលុយ ១,២លានដុល្លារ