ស្ទះ​ពោះវៀន​មិន​ខ្ចី​ព្យាបាល​អាច​មាន​បញ្ហា​អ្វី​ដែរ​ទេ​?

ស្ទះ​ពោះវៀន​មិន​ខ្ចី​ព្យាបាល​អាច​មាន​បញ្ហា​អ្វី​ដែរ​ទេ​?

​ការស្ទះ​ពោះវៀន​អាច​កើតឡើង​ទាំង​នៅ​ពោះវៀន​ធំ និង​ពោះវៀនតូច​។ ការស្ទះ​នេះ​អាច​បណ្តាល​មក​ពី​ការស្ទិត​ពោះវៀន​ដែល​កើត​ក្រោយ​ពី​វះកាត់ រលាក ឬ​មាន​ការបង្ក​រោគ​នៅ​ពោះវៀន ខ្ល​ន និង​ដុំ​សាច់​ក្នុង​ពោះវៀន​។ បើ​គ្មាន​ការព្យាបាល​ទេ កង់​ពោះវៀន​ដែល​ស្ទះ​នោះ​អាច​នឹង​ងាប់ ដែល​ជា​ហេតុ​នាំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ង​របាន​។​

​ករណី​មិន​បាន​ព្យាបាល​ទេ ការស្ទះ​ពោះវៀន​អាច​នឹង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ និង​អាច​គំរាម​គំហែង​ដល់​អាយុជីវិត​ទៀត​ផង​ដូច​ជា​៖
 

​ងាប់​ជាលិកា​ពោះវៀន​
​ការស្ទះ​ពោះវៀន​អាច​កាត់ផ្តាច់​ចរន្តឈាម​ទៅ​ចិញ្ចឹម​ពោះវៀន​។ ការ​កង្វះ​ឈាម​អាច​បណ្តាល​ឱ្យ​ជញ្ជាំង​ពោះវៀន​ងាប់​បាន​។ ការ​ងាប់​ជាលិកា​អាច​កើតឡើង​នៅពេល​ជញ្ជាំង​ពោះវៀន​ធ្លាយ ឬ​រហែក ដែលនាំឱ្យ​មាន​ការបង្ក​រោគ​។
 

​ការបង្ក​រោគ​
ការ​រលាក​ស្រោមពោះ​គឺ​ជា​ជំងឺ​មួយ​ដែល​បញ្ជាក់ថា​មាន​ការបង្ក​រោគ​នៅ​ប្រហោង​ពោះ​។ វា​គឺជា​ជំងឺ​ដែល​គំរាម​គំហែង​ដល់​អាយុជីវិត ហើយ​ក៏​ត្រូវការ​ការព្យាបាល​ភ្លាមៗ​ដោយ​ការវះកាត់​ផងដែរ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។