សញ្ញា​ទាំងនេះ​គ្រប់គ្រាន់​បញ្ជាក់ថា​អ្នក​កំពុង​តែ​ខ្វះ​ជាតិ​សូ​ដ្យូ​ម​ក្នុង​ខ្លួន​

សញ្ញា​ទាំងនេះ​គ្រប់គ្រាន់​បញ្ជាក់ថា​អ្នក​កំពុង​តែ​ខ្វះ​ជាតិ​សូ​ដ្យូ​ម​ក្នុង​ខ្លួន​

​សូ​ដ្យូ​ម​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ ដូចជា រក្សា​សម្ពាធ​ឈាម​នៅ​ធម្មតា ទ្រទ្រង់​ដល់​ការងារ​របស់​សរសៃប្រសាទ និង​សាច់ដុំ ព្រមទាំង​សម្របសម្រួល​ដល់​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​។

​កម្រិត​ជាតិ​សូ​ដ្យូ​មធម្ម​តា​គឺ​នៅ​ចន្លោះ​ពី ១៣៥ ទៅ ១៤៥ មី​លី​អ៊ី​ក្វី​វ៉ា​ឡង់ ក្នុង​មួយ​លីត្រ (mEq/L)​។  កង្វះ​ជាតិ​សូ​ដ្យូ​ម​កើតឡើង​ពេល​ចំនួន​របស់​វា​ក្នុង​ឈាម​តិចជាង ១៣៥​មី​លី​អ៊ី​ក្វី​វ៉ាឡង់​ក្នុង​មួយ​លីត្រ​។

​សញ្ញា​នៃ​អា​ការៈខ្វះ​ជាតិ​សូ​ដ្យូ​មមានដូចជា​៖

  • ​ក្អួត និង​ចង្អោរ​
  • ​ឈឺក្បាល​
  • វង្វេងវង្វាន់​
  • ​អស់កម្លាំង​
  • ​នៅ​មិន​សុខ
  • ​គេង​មិន​លក់​
  • ​ខ្សោយ​សាច់ដុំ រឹង​សាច់ដុំ ឬ​ជាប់​សាច់ដុំ​
  • ​ប្រកាច់​
  • ​សន្លប់​

​បើសិន​ជា​អ្នក​មាន​ជំងឺ​ដែល​ធ្វើឱ្យ​ប្រឈម​កាន់តែខ្លាំង​នឹង កង្វះ​ជាតិ​សូ​ដ្យូ​ម​ក្នុង​ឈាម​ដូចជា ធ្វើ​ការងារ ឬ​សកម្មភាព​ប្រើ​កម្លាំង​ខ្លាំង និង​មាន​សញ្ញា​កង្វះ​ជាតិ​សូ​ដ្យូ​ម​នោះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។