ប្រយោជន៍​បីយ៉ាង​ពី​ការ​ញ៉ាំ​តែ​ទឹកកក​

ប្រយោជន៍​បីយ៉ាង​ពី​ការ​ញ៉ាំ​តែ​ទឹកកក​

​តែ​ទឹកកក​គឺជា​ភេសជ្ជៈ​ដ៏​ពេញនិយម​មួយ​ក្នុង​សហរដ្ឋអាមេរិក ក៏ដូចជា​ទូទាំង​ពិភពលោក​។ ដូច្នេះ​មាន​ហេតុផល​អ្វី​ខ្លះ​នៅ​ពីក្រោយ​ភាព​ពេញនិយម​នេះ​ទៅ​? តែ​បៃតង​គឺជា​ភេសជ្ជៈ​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ និង​កើតចេញពី​ឬ​ស​ឈើ​។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ វា​អាច​ការពារ​រាងកាយ​ពី​ជំងឺមហារីក​បាន​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ខ្លះៗ​ដែល​តែ​ទឹកកក​អាចធ្វើ​បាន​ចំពោះ​សុខភាព​។

បង្ការ​ភាព​ចាស់​
វា​មិន​ខុស​ពី​រុក្ខជាតិ​ដែល​ប្រើប្រាស់​សម្រាប់​បង្កើត​សោភ័ណភាព​ដល់​គេហដ្ឋាន​ឡើយ​។ តែ​ទឹកកក​មាន​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ការពារ​ពី​ឥទ្ធិ​ពល​របស់​សារធាតុ​ពុល និង​ជួយ​រក្សា​ភាព​ក្មេង​វ័យ​ទៀតផង​។

ការពារ​ឆ្អឹង​
យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ហើយ​ថា ការ​ញ៉ាំ​ទឹកដោះគោ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការការពារ​ឆ្អឹង ប៉ុន្តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា ការ​ញ៉ាំ​តែ​ក៏​ជួយ​ថែរក្សា​ឆ្អឹង​ឱ្យ​រឹងមាំ​ដែរនោះ​។ យោង​ទៅតាម​អ្នកជំនាញ​ខាង​សុខភាព​បានឱ្យដឹងថា អ្នក​ដែល​ញ៉ាំ​តែ​បៃតង និង​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើង​ទៅ គឺ​មាន​ឆ្អឹង​រឹងមាំ​ជាង​អ្នក​ដែល​មិន​ញ៉ាំ​។
ប្រយោជន៍​បីយ៉ាង​ពី​ការ​ញ៉ាំ​តែ​ទឹកកក​

កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​
កំណក​ឈាម​ក្នុង​រាងកាយ​អាច​បណ្តាល​ឱ្យ​កើតជា​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ព្រមទាំង​គាំងបេះដូង​ទៀត​។ តាម​ការយល់ឃើញ​របស់​គ្រូពេទ្យ​បានឱ្យដឹងថា ការ​ញ៉ាំ​តែ​ទឹកកក​ទៀងទាត់​នឹង​ជួយ​ថែរក្សា​សរសៃឈាម​អាក់ទែ​មិនឱ្យ​មាន​កំណក​ឡើយ​៕

ប្រយោជន៍​បីយ៉ាង​ពី​ការ​ញ៉ាំ​តែ​ទឹកកក​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។