សម្រាប់​អ្នក​ចង់​ថែរក្សា​សម្លេង គួរតែ​ថែរក្សា​តាមរបៀប​ទាំងនេះ​

សម្រាប់​អ្នក​ចង់​ថែរក្សា​សម្លេង គួរតែ​ថែរក្សា​តាមរបៀប​ទាំងនេះ​

​តើ​អ្នក​ធ្លាប់​ស្រមៃ​ចង់​ក្លាយទៅជា​អ្នកចម្រៀង​ដ៏​ល្អ​ម្នាក់ ឬ​ចង់ឱ្យ​កូន​ក្លាយទៅជា​អ្នកចម្រៀង​ដែរ​ទេ​? អ្នក​ប្រហែលជា​មិន​កំពុងតែ​ធ្វើ​រឿង​ត្រឹមត្រូវ​ផង​ក្នុង​ការថែរក្សា​សម្លេង​របស់​ខ្លួន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ដែល​អ្នក​គួរតែ​ធ្វើយ៉ាងណា​ទើប​អាច​រក្សា​សម្លេង​បាន​យ៉ាង​ល្អ​។

ទឹកដោះគោ​រមៀត​
មិនបាច់​និយាយ​ក៏​អាច​ទាយ​ដឹងថា ទឹកដោះគោ​រមៀត​ល្អ​ចំពោះ​បំពង់ក ជា​ពិសេស​អ្នក​ដែល​មាន​មុខរបរ​ជា​អ្នកចម្រៀង​តែម្តង​។ វា​ជួយ​បំបាត់​អាកា​រៈរ​មាស់​ក្នុង​បំពង់ក និង​កាត់បន្ថយ​ការ​ផ្តាសាយ និង​ក្អក​។

កុំ​ញ៉ាំ​កាហ្វេ ឬ​ស្ករ​មុន​ពេល​ច្រៀង​
កាហ្វេ ឬ​ស្ករ​ធ្វើ​ឱ្យ​ស្ទះ​ដល់​បំពង់ក ដែល​ជាហេតុ​នាំ​ឱ្យ​វា​ពិបាក​ដល់​ការ​ច្រៀង​ណាស់​។ អ្នក​ប្រហែលជា​មិន​អាច​ច្រៀង​នូវ​ទំនុក​ដែល​តឹង​ខ្លាំង​បានទេ​បើសិន​ជា​បាន​ញ៉ាំ​កាហ្វេ​មុន​ច្រៀង​ហើយ​នោះ​។ ដូច្នេះ​ដើម្បី​ចៀសផុត​ពី​ស្ថានភាព​បែប​នេះ ចូរ​កុំ​ញ៉ាំ​កាហ្វេ ឬអ្វី​ដែល​ផ្អែម​មុន​ច្រៀង​អោយសោះ​។
សម្រាប់​អ្នក​ចង់​ថែរក្សា​សម្លេង គួរតែ​ថែរក្សា​តាមរបៀប​ទាំងនេះ​

ពេល​រលាក​បំពង់​ក​កុំ​ប្រើ​ថ្នាំ​ឈឺបំពង់ក​អី​
ការប្រើ​ថ្នាំ​បំបាត់​ការ​ឈឺបំពង់ក​កាន់តែ​ធ្វើឱ្យ​ជំងឺ​រលាក​បំពង់ក​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ​។ មាន​អ្នកចម្រៀង​ច្រើនណាស់​ដែល​យល់​ស្រប​អំពី​រឿងនេះ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រើ​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​វិញ​ទើប​អាច​បំបាត់​អា​ការៈឈឺ​បំពង់​ក​លឿន​ជាង​។

ទឹក​ក្តៅ​ឧណ្ហៗ​
អ្នកចម្រៀង​ភាគច្រើន​ដាក់​ទឹក​ក្តៅ​ឧណ្ហៗ​តាម​ខ្លួន​ជានិច្ច​ខណៈពេល​កំពុង​តែ​ច្រៀង​។ ទឹក​ក្តៅ​ឧណ្ហៗ​នឹង​ជួយ​សម្អាត​បំពង់​ក​គ្រប់ពេល​ឡើង​ឆាក និង​ការសម្តែង​ផ្សេងៗ​។ ដូច្នេះ​ចូរ​ប្រើប្រាស់​ទម្លាប់​បែបនេះ​គ្រប់​ពេល​ដែល​អ្នក​រៀបនឹង​ឡើង​ច្រៀង​ទៅ​។
សម្រាប់​អ្នក​ចង់​ថែរក្សា​សម្លេង គួរតែ​ថែរក្សា​តាមរបៀប​ទាំងនេះ​

កុំ​ញ៉ាំ​របស់​ត្រជាក់​
ចូរ​ចៀសវាង​ការ៉េម ឬ​ភេសជ្ជៈ​ត្រជាក់​បើសិនជា​អ្នក​ចង់​ច្រៀង​នៅលើ​ឆាក​។ ការ៉េម និង​ភេសជ្ជៈ​ត្រ     ជាក់ៗ​អាច​ប៉ះពាល់​ដល់​សម្លេង​អ្នក​ខ្លាំងណាស់ ហើយ​វា​ក៏​អាច​ធ្វើឱ្យ​មាន​សម្លេង​ស្អក​បានដែរ​៕

សម្រាប់​អ្នក​ចង់​ថែរក្សា​សម្លេង គួរតែ​ថែរក្សា​តាមរបៀប​ទាំងនេះ​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។