កម្ពុជា​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦២ ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​១៩៥៣-​ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​២០១៥

ភ្នំពេញ: នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១៥ ថ្ងៃនេះ ជា​ខួប​គម្រប់ ៦២​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​។ ក្រៅពី​កំណត់​ជា​បុណ្យជាតិ តម្រូវ​ឲ្យ​មានការ​ឈប់សម្រាក​ពី​ការងារ ១ ថ្ងៃ រាជរដ្ឋាភិបាល ក៏បាន​ចាត់ចែង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​នេះ នៅ​វិមានឯករាជ្យ ដោយមាន​ការតាំង​លម្អរ​នូវ​បដា ពាក្យស្លោក ព្រមទាំង​ទង់ជាតិ នៅតាម​ផ្លូវ និង​មុខ​មន្ទីរ​ក្រសួង​ស្ថាប័នរដ្ឋ ជាដើម​។

​ក្រៅពីនោះ ក៏មាន​ការដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​របស់​សម្តេចព្រះ នរោត្តម សីហនុ នៅ​បរិវេណ​វិមានឯករាជ្យ នៅឯ​មុខ​ព្រះបរមរាជវាំង និង​នៅមុខ​ស្ថាប័ន​ក្រសួង​មន្ទីរ​ផងដែរ​។

​សម្តេចព្រះ នរោត្តម សីហនុ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច ដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង ហើយ​ត្រូវ​បានប្រកាស នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​ការរៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា គឺ​ធ្វើ​ដូច​រៀងរាល់ឆ្នាំ​ដែរ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមានឯករាជ្យ ដោយមាន​ថ្នាក់ដឹកនាំ​កំពូលៗ ចូលរួម រួមមាន សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា សម្តេច​សាយឈុំ ប្រធានព្រឹទ្ធសភា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​នាម៉ឺន​សព្វ​មុខមន្ត្រី ព្រមទាំង​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​ផ្សេងទៀត​។ សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ ក៏បាន​និមន្ត ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមានឯករាជ្យ​ផងដែរ​។​

​វិមានឯករាជ្យ  ដែល​គូ​ប្លង់​ដោយ​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​យុទ្ធជន​អ្នក​សេ្ន​ហា​ជាតិ ដើម្បី​ប្រារព្ធ​នូវ​សេរីភាព និង​ឯករាជ្យ ដែល​កម្ពុជា បាន​រួច​ចេញពី​ការគ្រប់គ្រង​របស់​ប្រទេស​បារាំង នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣​។

​ក្នុងការ​រៀបចំ​ពិធី​អបអរសាទរ​ខួប​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា បានចាប់ផ្តើម នៅ​ម៉ោង ៨ ព្រឹក ដោយ​ព្រះករុណា ព្រះមហាក្សត្រ បាន​យាង​ដល់​វិមានឯករាជ្យ និង​បានដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​បុព្វបុរស និង​អ្នកស្នេហាជាតិ ដែល​បាន​តស៊ូ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​ពី​អាណានិគមនិយម​បារាំង​។​

​ក្នុងឱកាស​នោះ ព្រះមហាក្សត្រ ក៏បាន​ប្រទាន​ភ្លើង​ជ័យ នៅ​ចំ​កណ្តាល​វិមានឯករាជ្យ បន្ទាប់ពី​ព្រះអង្គ បាន​យាង​សំណេះសំណាល​ផ្ទាល់​ជាមួយ​អ្នកចូលរួម ដែល​ស្ថិតនៅ​ជុំវិញ​វិមានឯករាជ្យ​។ ភ្លើង​ជ័យ ត្រូវ​រក្សាទុក​រយៈពេល ៣ ថ្ងៃ ដោយមាន​កង​ទាហាន ៤​រូប ឈរ​យាម​ជាប្រចាំ​។ ពោលគឺ​រហូតដល់​ល្ងាច​ថ្ងៃទី​១១​វិច្ឆិកា ទើប​ព្រះមហាក្សត្រ យាង​ទៅ​ពន្លត់ភ្លើង​ជ័យ​នោះ​។

​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ ថ្ងៃ​៩​វិច្ឆិកា នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចប់​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក ហើយ​ទូរទស្សន៍​ក្នុងស្រុក​គ្រប់​ប៉ុស្តិ៍ បាន​ផ្សាយ​បន្ត​។ រីឯ​វិទ្យុជាតិ និង​វិទ្យុ​ក្នុងស្រុក​មួយចំនួនទៀត ក៏បាន​ផ្សាយ​បន្ត​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក នូវ​ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមានឯករាជ្យ ផងដែរ​៕​