លោក​ទៀ បាញ់ ខួបកំណើត​លើក​ទី​២០ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១

ភ្នំពេញ: ​ស្របពេល​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ ថ្ងៃបុណ្យ​ឯករាជ្យ និង​ខួបកំណើត ខ​.​ភ​.​ម (៩​វិច្ឆិកា​១៩៥៣-៩​វិច្ឆិកា​២០១៥) កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​២០ ថ្ងៃ​បង្កើត​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ (៩​វិច្ឆិកា​១៩៩៥-៩​វិច្ឆិកា​២០១៥) ដែល​ពិធី​នេះ​បាន​រៀបចំឡើង​នៅ​ទីបញ្ជាការ​កងពល (​កំបូល​) នា​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា​ស្ថិតក្រោម​អធិបតីភាព លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​មាន​វត្តមាន​ផងដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ ខ​.​ភ​.​ម​, លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​, លោក​អគ្គ​មេបញ្ជាការរង​នៃ ខ​.​ភ​.​ម តំណាង​ក្រសួង​ស្ថាប័ន​នានា ក្រុមហ៊ុន​អង្គភាព​សម្ព័ន្ធមេត្រីភាព និង​តំណាង​សេនា​នុ ព័ន្ធ​អម​ស្ថានទូត​ប្រចាំ​កម្ពុជា​ជាច្រើនរូប​ទៀត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី នាយរង​សេនាធិការ​ចំរុះ នៃ​ខ​.​ភ​.​ម និង​ជា​មេបញ្ជាការ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​មានប្រសាសន៍ថា អង្គ​មិ​ទ្ទិញ​ដែល​បាន ប្រារព្ធ​ឡើង​នាពេលនេះ គឺជា​ការ​រំលឹក​ឡើងវិញ​នូវ​ការតស៊ូ​ជា​ប្រវត្តិសាស្ត្រ ថ្ងៃ​បដិសន្ធិ ការកកើត ការកសាង និង​អភិវឌ្ឍ​កងទ័ព​ឆត្រយោង ដែល​ទទួលរង​នូវ​ការបាត់បង់ ហើយ បានកើត​ឡើងវិញ និង​ទទួលបាន​នូវ​ការសម្រេច​សមិទ្ធផល ស្នាដៃ និង​បទ ពិសោធន៍​ដ៏​ត្រចះត្រចង់ ប្រកបដោយ​មោទនភាព កើតឡើង​ពី​សុ​ឆន្ទៈ ស្មារតី​លះបង់ ពលី​កម្ម និង​ការទទួលខុសត្រូវ​រប​ស់​យុទ្ធជន យុទ្ធ​នារី នៃ​កងទ័ព​ឆត្រយោង លើ​គ្រប់ សមរភូមិ​ប្រយុទ្ធ ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​ការ លះបង់​រួមចំណែក លើ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​កិច្ច​ការកសាង អភិវឌ្ឍ​ប្រទេស​។​
​ផ្អែក​តាម​ការស្រាវជ្រាវ កងទ័ព​ឆត្រ​យោ​កម្ពុជា បាន​បង្កើតឡើង​តាំងពី​ជំនាន់ ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១ នា​សម័យ​សង្គមរាស្ត្រនិយម ហើយ​ត្រូវ​រលំរលាយ​បាត់ ឈ្មោះ​ពី​ទឹកដី​កម្ពុជា ក្នង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​បាន​បង្កើត​ឡើងវិញ ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​១៩៩៥ ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ឥណ្ឌូនេស៊ី និង​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ង​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៩៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​ប្រសិទ្ធ​នាម​អង្គភាព​នេះ​ថា កងរ​វ​សេនា​ធំ​ទ័ព

​ពិសេស​ឆត្រយោង​៩១១ និង​បាន​ប្រែក្លាយជា​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ នា​ឆ្នាំ​១៩៩៩​។ ឆ្លងកាត់​ដំណាក់កាល​ដ៏​វែងឆ្ងាយ រយៈពេល​២០​ឆ្នាំ​មកនេះ នាយ និង​ពលទាហាន​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ បានធ្វើ​ពលី​កម្ម ពុះពារ លះបង់​អាយុជីវិត សាច់​ស្រ​ឈាម​ស្រស់ រួមចំណែក​ភារកិច្ច​ការពារ​អធិបតេយ្យ បូរណភាព​តឹក​ដី ការបង្រួបបង្រួម​ផ្សះផ្សា​ជាតិ ក្រោម​មាគ៌ា​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​តេ​ជោ ហ៊ុនសែន ។ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០០៨ កងពល​បានទទួល​បទបញ្ជា ចេញ​ប្រតិបត្តិការ ១​វរ​សេនា​តូច ឈរជើង ការពារ​នៅ​តំបន់​ប្រសាទ​ព្រះវិហារ រួមជាមួយ​អង្គភាព​ក​ង​ពល​ធំ​លេខ​៣​។ ក្នុង​រយៈ ពេល​នៃ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នេះ វរៈ​យុទ្ធជន នៃ​កងពលតូច​ទ័ព​ពិសេស​ឆត្រ យោង​៩១១ បាន​ប្រយុទ្ធ​ចំនួន​៦​លើក​។ នាយ និង​ពលទាហាន បាន​ប្តេជ្ញា​ការពារ​នូវ បូរណភាព​ទឹកដី កេរ្តិ៍​ពី​ដូនតា ឲ្យ​នៅ​គង់វង្ស​មិន​ឲ្យ​បាត់បង់ សូម្បី​តែមួយ​មី​លី​ម៉ែត្រ​។ ក្រៅពីនេះ កងពល​បាន​ត្រៀមកម្លាំង​ជាប្រចាំ សម្រាប់​អន្តរាគមន៍ តាម​បទបញ្ជា​របស់ ថ្នាក់លើ និង​បាន​ចាត់តាំង​កម្លាំង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​មូលដ្ឋាន ទប់ស្កាត់​រាល់​បាតុភាព អសន្តិសុខ​សាធារណៈ ប​ង្រា​ប​បាន​ទាន់ពេលវេលា​នូវ បទល្មើស​ផ្សេងៗ ដូចជា​អំពើ​លួច​ឆក់​ប្លន់ ចាប់ជំរិត គ្រឿងញៀន បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ សេដ្ឋកិច្ច រត់ពន្ធ និង​ជួញដូរ​មនុស្ស​។ ត្រៀមលក្ខណៈ​កម្លាំង មធ្យោបាយ សម្ភារៈ ថវិកា ស្បៀងអាហារ ដើម្បី​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ នៅពេល​មាន​គ្រោះភ័យ​កើតឡើង​ជាយថាហេតុ គ្រប់ពេលវេលា​បាន​ចាត់តាំង​កម្លាំង ចុះជួយ​ភ្ជួរ​រាស់​ដក​ស្ទូង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​មូលដ្ឋាន​បោះទ័ព រក្សាបាន​នូ​ប្រពៃណី ដ៏​ផូរផង់​របស់ ខ​.​ភ​.​ម​។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែង​នាយទាហាន ពលទាហាន កងពលតូច ទ័ព​ពិសេស​ឆត្រយោង​៩១១ គឺជា​កងកម្លាំង នៃ​កងឯកភាព​ដ៏​រឹងមាំ និង​ជាទី​ទំនុកចិត្ត​ពី សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ នៅក្នុង​កិច្ច​ការពារជាតិ មាតុភូមិ និង​សន្តិសុខ សណ​ញ​តាប់​ធ្នាប់​សង្គម​។ ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែង​នូវ​ការអបអរសាទរ ក្នុងឱកាស​រំលឹក ខួប​អនុស្សាវរីយ៍ លើក​ទី​២០ ថ្ងៃ​បង្កើត កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ និង​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ស្នាដៃ និង

​សមិទ្ធផល​នានា ដែល​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​សម្រេចបាន​កន្លងមក នេះ បានបង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម មាន​សាមគ្គីភាព ឯក​ភាពជា​ឆ្លុ​ង​មួយ គោរព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព នូវ​រាល់​បទបញ្ជា សេចក្តីណែនាំ​របស់​ថ្នាក់លើ​ដែល​បានដាក់​ចេញ ពិសេស​គាំទ្រ​យ៉ាង ពេញទំហឹង ចំពោះ​គោលនយោបាយ​រប​ស់រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាស់វៃ ព្រមទាំង​ចូលរួម​យ៉ាង សស្រាក់សស្រាំ ក្នុង​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការស្តារ​អភិវឌ្ឍន៍​ប្រទេស ជាតិ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់ថា នៅ​បរិយាកាស​អាប់អួរ ដែល​បង្កឡើង​ដោយ​ពួក​ប្រឆាំង​ជុំវិញ​បញ្ហានយោបាយ សន្តិសុខ បញ្ហា​ព្រំដែន ព្រមទាំង​ឧបាយកល​អគតិ​ទាំងឡាយ ដែល​នាំ​ដល់​ការបំពុល​បរ​ស្ថាន​សន្តិសុខ សណ្តាប់​ធា្ន​ប់​សាធារណៈ នៅក្នុង​សង្គមជាតិ​រប​ស់​យើង ដូចនេះ​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជាពិសេស​ការការពារ សន្តិភាព ស្ថេរភាព​រស់នៅ សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេសជាតិ គឺជា​កិច្ច​ការដែល​ត្រូវយក ចិត្ត​ទុកដាក់​បំផុត​។ ដូចនេះ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវបំពេញ​ឲ្យ បាន​ក្នុង​ការបង្ក​ឲ្យ​មាន​ធនធាន​នៃ​កម្លាំង​ប្រកបដោយ​ប្រសិទ្ធភាព ទាំង​ខាង​ស្មារតី និង​សមត្ថភាព ក្នុងការ​បំពេញភារកិច្ច​ស្នូល​របស់ខ្លួន ក៏ដូចជា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​បទបញ្ជា និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គ​មា​ហ​សេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​។​
​នៅក្នុង​ឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បានផ្តល់​ការឧបត្ថម្ភ​ដល់ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​ថវិកា​ចំនួន ១០​លាន​រៀល រួម​និង​អង្ក​, មី​, ត្រីខ ជាច្រើន​ទៀត និង​ក្រុមហ៊ុន​ផាន​វី​ម៉ិច ក៏បាន​ឧបត្ថម្ភ​មាន​ថវិកា ១៦​លាន​រៀល និង​០១​ពាន់​ដុល្លា​អាមេរិក​៕​

លោក​ទៀ បាញ់ ខួបកំណើត​លើក​ទី​២០ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១

លោក​ទៀ បាញ់ ខួបកំណើត​លើក​ទី​២០ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១

លោក​ទៀ បាញ់ ខួបកំណើត​លើក​ទី​២០ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១

លោក​ទៀ បាញ់ ខួបកំណើត​លើក​ទី​២០ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១