ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​២​និង​របួសធ្ងន់​២​ទាំង​ព្រឹក​នៅ​ក្រុង​សិរី​សោ​ភ​ណ័​

បន្ទាយមានជ័យ: យុវជន​ពីរ​នាក់​បាន​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង​និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​បង្កឡើង ដោយ​ម៉ូតូ​២​គ្រឿង​​បុ​គ្នា ពេញទំហឹង កាលពី​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​មុខ​សាខា​ពន្ធដារ​ខេត្ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ស្ថិតក្នុង​ភូមិ​សែ​សិន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ​ណ័ ខេត្តបន្ទាយមានជ័យ​។​

​តាម​សាក្សី​បាន​និយាយថា​មិន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​១គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1C-2097​ឌុប​គ្នា ២​នាក់ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿងម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ឌុប​គ្នា​២​នាក់​ដូចគ្នា​​ពេញទំហឹង បណ្តាល​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាមៗ​នៅ​និង​កន្លែង និង​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។​

​លោក សួន នី​ប៉ូ ប្រធាន​កា​រិ​ល័យ​ចរាចរ ផ្លូវគោក​បានអោយដឹង​ថា​ជនរងគ្រោះ​ទាំង​បួននាក់ គេ​មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ នៅ ឡើយ​ទេ​ព្រោះ​ជន​រងរបួស​ធ្ងន់​កំពុងត្រូវបាន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​មង្គល​បូរី ។ ចំណែក​សាកស​ពីរ​នាក់កំពុង​តម្កល់​នៅ​វត្ត​សិរី​មង្គល ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួល​​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​មធ្យោបាយ​ទាំង​២​ត្រូវបាន យកទៅ​រក្សាទុក នៅ​ការិយាល័យចរាចរជើងគោក​ក្រុង​សិរី​សោ​ភ​ណ័ បណ្តោះអាសន្ន ដើម្បី​​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕​

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​២​និង​របួសធ្ងន់​២​ទាំង​ព្រឹក​នៅ​ក្រុង​សិរី​សោ​ភ​ណ័​