PMខណ្ឌចំការមន​ឃាត់ខ្លួន​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​

​រាជ​ធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​កង​​រាជ​អាវុធហត្ថ​​ខណ្ឌ​ចំការមនឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន​២​កញ្ចប់​តូច ​នៅ​​​ចំណុច​មុខ​ផ្ទះសំណាក់​សាត សុវណ្ណ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​​​រំលង​អធ្រាត្រ​​ឈាន​ចូលថែ្ង​ទី​៩ ​​វិ​ច្ឆិ​កា ​​២០១៥ តាម​បណ្ដោយ​ផ្លូវ​២៧១ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។​

ជនសង្ស័យ​ដែល​បាន​​​ឃាត់ខ្លួន ឈ្មោះ ម៉ុ​ត វង្សា ​អាយុ៣០​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​កើតហេតុ​ ​កម្លាំង​កងរាជ​អា​វុ​ធ​ហត្ថ​​បាន​ល្បាត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ​​​​ឃើញ​បុរសម្នាក់​​​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះសំណាក់ សាត សុវណ្ណ ដោយ​គួរ​ឱ្យ​​សង្ស័យ​ក៏​​​ឃាត់​និង​ធ្វើការ​ឆែកឆេរ ស្រាប់តែ​ឃើញ​គ្រឿងញៀន​ប្រភេទម្សៅ​ក្រាម​ពណ៌​ស២​កញ្ចប់​តូច​​នៅ​​ជាប់​ខ្លួន​​ ។

ក្រោយ​​ពេល​ឃាត់​ខ្លួន​​​សមត្ថកិច្ច​​​ខណ្ឌ​ដកហូតគ្រឿងញៀន​២​កញ្ចប់​តូច ​និង​​ប្រដាប់​កាច់​សោ.ក​ម៉ូតូ​១ ទូរស័ព្ទ​២​គ្រឿង ​រួម​ទាំង​ម៉ូតូ​១​គ្រឿង​ម៉ាក Suzuki smash ពណ៌​សលាយ​ខ្មៅ ​​ពាក់​ស្លាក​លេខ​ភ្នំពេញ1S-2127​​ ​កសាង​សំណុំ​រឿង​បញ្ជូន​​បន្ត​ទៅ​ការិយាល័យ​គ្រឿងញៀន​ដើម្បី​ចាត់​ការ​តាម​​ផ្លូវច្បាប់ ៕​​