​ត្រឡប់ពីធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី​វិញ​​កើត​ជំងឺ​សរសៃ​ប្រសាទ​មើល​មិន​ជា តូច​ចិត្ត​​ចង.ក​បញ្ចប់​ជីវិត

ខេត្ត​ត្បូងឃ្មុំ​ ៖ អតីត​ពល​ការិនី​បំរើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ម្នាក់ឈ្មោះ ញ៉ ស្រី​លី​ម អាយុ​៣០​ឆ្នាំ តូច​ចិត្ត​​​​កើតរោគ​ស​រសៃ​ប្រសាទមើល​មិន​ជា​​បាន​សំរេចចិត្ត​ចង.ក​ធ្វើ​អត្តឃាតបញ្ចប់ជីវិត​នៅ​ក្នុង​បន្ទប់ទឹកផ្ទះ​របស់​ខ្លួន ។ 

ហេតុ​ការ​ណ៍នេះ​បានកើតឡើងចន្លោះ​ម៉ោង​ពី​៤​ទៅ​៥​ល្ងាច ថ្ងៃ​ទី៨ ​វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ក្បាល​អូរ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ព្រមទាំង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​សព​ផង​ដែរ  ។

តាម​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន ប្រាប់​ឲ្យ​ដឹង​ថា ​ដោយសា​រតែកត្តា​ជីវភាព​មានការ​ខ្វះខាត​នោះ​ឈ្មោះ ស្រី​លី​ម បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​បំរើ​ការងារតាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី  ក្នុង​អំឡុង​ឆ្នាំ​២០០៨  ដោយ​មិន​ស្របច្បាប់​ដើម្បី​យក​ថវិកាមក​ផ្ត​ត់​ផ្គង់ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​តែ​ជួប​ការ​លំបាក  ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន  ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា រូប​លោក​ក៏មិន​បានដឹង​ពី​ស្ថានភាព​រស់នៅ​បរទេស​នោះជួប​ការ​លំបាក​​​បែប​ណា​នោះ​ទេ ។ ក្រោយមក​នៅ​​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​២០១៥ កន្លង​ទៅ​ឈ្មោះ​ស្រី​លី​ម បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញបែរជា​កើតរោគ​ស​រសៃ​ប្រសាទបង្ក​ការ​លំបាក​ក្នុង​គ្រួសារ​ថែម​ទៀត ។ 

អធិការរង​នគរបាល​រូប​នេះ​បានអះអាង​ថា នៅ​ពេល​ខ្លះ​អ្នកស្រុក​សម្លឹង​​មើល​មុខ​ស្រី​លី​ម ក៏​មិន​បាន​ផង បន្ទាប់​មក​ឪពុក​ម្តាយ​បានទិញ​ថ្នាំ​ឲ្យ​លេប​ជា​បន្តបន្ទាប់ តែ​ស្ថានភាព​ជំងឺ​មិន​បាន​ថមថយ​ធូរស្រាល​ឡើយ ។ ជាក់ស្តែង​នៅ​វេលាម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨​ វិច្ឆិកា ២០១៥  ឪពុក​ម្តាយ​បាន​ចេញពីផ្ទះ​ទៅ​បាច​ជី​ដាក់​ស្រូវ​បាត់​ ដោយ​​ទុក​ស្រី​លី​មតែ​ម្នាក់ឯង ​លុះដល់​វេលា​ម៉ោង​៥​ល្ងាច​ទើប​ត្រឡប់​មក​វិញ ​បាន​ស្រែកហៅ
រក​កូនស្រី​ តែ​មិន​ឮ​សូរ​លំ​លេង​ឆ្លើយ​តប​នោះ​ទេ ហើយ​បន្ទប់ទឹក​ក្រោមផ្ទះ​បិទទ្វារ​ទៀត ។

ដោយមានការ​សង្ស័យ​ឪពុ​ក​ម្តាយ​ក៏​ដើរទៅ​អើត​មើលក្នុង​បន្ទប់ទឹក​ស្រាប់​តែ​ឃើញនារី​រង​គ្រោះ​ចង.ក​ធ្វើ​អត្តឃាត​​ស្លាប់​បាត់​ទៅ​ហើយ៕