ឃាត់​ខ្លួន​ស្ត្រីម្នាក់​​​​ខណៈ​​​ព្យាយាម​​​​​រុ​ល​​ទៅ​​​មុខជួប​ព្រះមហាក្សត្រ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ៩វិច្ឆិកា

​រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន ​បានឱ្យ​ដឹង​ថា មុន​​នេះ​បន្តិច​ សមត្ថកិច្ច​​បាន​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​​ដែល​​​មាន​បំណង​​ចូល​កៀក​​ព្រះ​មហាក្សត្រ ​​​ខណៈ​​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​យាង​សួរ​សុខទុក្ខ​​បង​ប្អូន​ ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦២ ​​​​នៅ​វិមាន​ឯក​រាជ្យ ។

​ប្រភព​​បាន​បន្ត​ថា ​​ស្ត្រី​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ឈ្មោះ ឃ្លោក យសរ៉ា អាយុ​២៩​ឆ្នាំ ​ស្នាក់​នៅ​​ភូមិ​ស្វាយរលំ ស្រុក​ស្អាង​ ខេត្ត​កណ្តាល ត្រូវ​បាន​សមត្ថកិច្ច​ខ្លួនបង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៨និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​លើ​សួន​ច្បារ​វិមាន​ឯក​រាជ្យ ខណៈ​​ស្ត្រី​រូប​នេះ​បាន​រុ​ល​​​មុខ​​បំណង​រត់​​​ទៅ​ចាប់​ព្រះ​​​មហាក្សត្រ ។

​ក្រោយ​ពី​​ឃាត់​ខ្លួន ​​ស្រ្តី​​ខាង​​​លើ​ ត្រូវ​បាន​សម​ត្ថកិច្ច​បញ្ជូន​ទៅ​សួរ​នាំ​នៅ​អធិការ​​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ៕

ព័ត៌មាន​លម្អិត​​មាន​ផ្សាយ​ជូន​នៅ​​លើទំព័រ​កាសែត​កោះសន្តិភាព​