​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់ ខណៈ​ចុះ​លេង​ទឹកស្រះ

ខេត្តរតនគិរី​៖​ក្មេងប្រុស​ជនជាតិ​ចា​រាយ​ម្នាក់​ក្នុងចំណោម​ក្មេងប្រុស​៤​នាក់​បាន​លង់ ទឹកស្រះ​ស្លាប់​ភ្លាមៗ​ខណៈដែល​ពួកគេ​បាននាំគ្នា​ទៅ​ងូត​ទឹកស្រះ​នៅក្រោយ ភូមិ​មាន​ចំងាយ​ប្រមាណ​៧០​ម៉ែត្រ​ពី​ភូមិ​ស្ថិតនៅ​ក្នុងភូមិ​គងធំ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។ 

​    ​បើតាម​ការ​ឲ្យ​ឱ្យដឹងពី​លោកពូ​យ យុង​មេ​ប៉ុស្តិ៍​ប៉ា​តេ​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​លង់​ទឹកស្រះ​នៅក្រោយ ភូមិ​ស្លាប់​នោះ​មានឈ្មោះ សេវ ពើត អាយុ​០៦​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លោក​បាន​បន្តទៀតថា​មុនពេល​កើតហេតុ​មាន​ក្មេងៗ​៣​ទៅ​៤​នាក់​បាននាំគ្នា​ទៅ ងូត​ហែល​ទឹក​លេង​ដូច​សព្វមួយដង​.​ប៉ុន្តែ​ស្រាប់តែ​ថ្ងៃកើតហេតុ​នេះ ក្មេងប្រុស​រងគ្រោះ​នោះ​ចុះទៅ​ងូតទឹក​ស្រាប់តែ​លង់​តែម្តង​។ នៅវេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 

​    ​អ្នកភូមិ​បាន​ប្រាប់ថា ពេលដែល​ក្មេងៗ​រត់​មក​ហៅ​ប្រាប់ថា មាន​ក្មេង​លង់ទឹក​ហើយ​អ្នកភូមិ​ទៅដល់​ឃើញ ក្មេង​នោះ​លង់ទឹក​ស្លាប់​បាត់ទៅហើយ​។ ចំណែកឯ​ឪពុកម្តាយ​ក្មេងរងគ្រោះ​នោះ​មិន​នៅផ្ទះ​ទេ​គឺ​រវល់​នៅឯ​ចំការ​ភ្នំ ឆ្ងាយ​ពី​ភូមិ​ពេល​ទទួលដំណឹង​ភ្លាមៗ​រហូតដល់​ម៉ោ​០៧​ល្ងាច​ថ្ងៃ​ដដែល​នោះ ទើប​មកដល់​ភូមិ​វិញ​។ ឯ​សព​ក្មេងរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ចាត់ចែង​ស្រង់​យកមក​ផ្ទះ​រង់ចាំ ឪពុកម្តាយ​មកដល់​ទើប​ចាត់ចែង​បន្តទៀត​។ សព​ក្មេងរងគ្រោះ​ត្រូវ​សាច់​ញ្ញា​ត្តិ​ក្នុងភូមិ​និង​ឪពុកម្តាយ​បានធ្វើ បុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​ចា​រាយ​ផងដែរ​៕

​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់ ខណៈ​ចុះ​លេង​ទឹកស្រះ