ព្រោះ​តែមាន​អារម្មណ៍​អប្រិយ ធ្វើ​ឲ្យ​នួនស្រី​យកប្តី​ជា​ស្រី​ដូចគ្នា​

​រាជធានី​ភ្នំពេញ : បច្ចុប្បន្ននេះ​នៅក្នុង​សង្គម​ខ្មែរ​យើង មាន​បុរស​-​ស្ត្រី​ជាច្រើន ដែល​ស្ម​គ្រ័​ចិត្ត​ប្រតិព័ទ្ធ​ទៅលើ​ភេទ​ដូចគ្នា ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាច្រើន​ដោយឡែក​ស្ត្រី​ពីរ​នាក់​ នេះ​បាន​ចេញមុខ​បកស្រាយ​ថា ពួកនាង​បាន​លែងលះ​ប្តី​រៀងខ្លួន ដើម្បី​យកគ្នា​ជា​ប្តី​ប្រពន្ធ ត្រូវបាន​អ្នកស្រុក​ភូមិ​រិះគន់ និង​ចាត់ទុកជា​គំរូ​ដ៏​អាក្រក់​…​។​

​ដោយសារ​ជីវភាព​ឪពុកម្តាយ​ខ្វះខាត​បាន​កម្រិត​ឲ្យ​អ្នកស្រី ចិន្តា [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] មិនបាន​រៀនសូត្រ​ជ្រៅជ្រះ​ទេ ទើប​បង្ខំចិត្ត​ឈប់រៀន​នៅត្រឹម​កម្រិត​បឋមសិក្សា ហើយ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ក្នុង​ឆ្នាំ​១៩៨៩​។​

​អ្នកស្រី​បាន​បន្តថា រួមរស់​ជាមួយ​ប្តី​បានតែ​៣​ខែ​ប៉ុណ្ណោះ ក៏​លែងលះគ្នា ដោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​រស់នៅ​ជា​ស្រី​មេម៉ាយ​កាយ​កំព្រា​។ ប៉ុន្តែ​ពេលនោះ​នាង​គ្មាន​ចិត្ត​ស្រឡាញ់​ប្រុស​ណា​ម្នាក់​ឡើយ ទោះបី​ជាមាន​បុរស​ជាច្រើន​ចង់បាន​នាង​ក៏ដោយ នាង​បែរ​ជាមាន​អារម្មណ៍​ចំពោះ​ស្ត្រីភេទ​ដូចគ្នា​ទៅវិញ​។ ហេតុនេះ​ទើប​តាំងពី​វ័យ​១៩​ឆ្នាំ ដែល​នាង​លែងលះ​ជាមួយ​ប្តី​មក នាង​បាន​កាត់សក់​ខ្លី តុបតែង​ខ្លួន​ដូច​បុរស ចូលចិត្ត​សេពគប់​ជាមួយ​ពួក​បុរសៗ ហើយ​ទាក់ទង​ផ្តោះផ្តង​ទៅលើ​ស្រីៗ ថែមទាំង​មានចិត្ត​ចង់បាន​ស្ត្រី​ណា​ម្នាក់ ធ្វើជា​ប្រពន្ធ​រួមរស់​ជាមួយគ្នា អស់​មួយជីវិត​ទៀតផង​។​

​ស្ត្រី​ដែល​ផ្ទុក​អារម្មណ៍​បុរស​រូបនេះ បាន​ប្រាប់​ឲ្យ​ថា លុះដល់​វ័យ​៤២​ឆ្នាំ ក៏បាន​ជួបនឹង​គូស្នេហ៍​ពិតប្រាកដ​ម្នាក់ ដោយបាន​ស្ម​គ្រ័​ចិត្ត​ស្រឡាញ់គ្នា​ទៅវិញទៅមក ខណៈពេលដែល​នារី​ម្នាក់​នោះ​មាន​ប្តី និង​កូន​ដល់​ទៅ​៦​នាក់​ឯណោះ ប៉ុន្តែ​សុខចិត្ត​លែងលះ​ប្តី និង​បោះបង់​កូន ហើយ​មក​រួម​រស់នៅ​ជាមួយ​គាត់ ក្នុងនាម​ជា​ប្រពន្ធ ឯ​គាត់​ដើរតួ​ជា​ប្តី​។​

​មតិ​អ្នក​ស្រុកភូមិ​មួយចំនួន បាន​សម្តែង​ការមិន​ពេញចិត្ត​ថា ការប្រព្រឹត្ត​របស់​ស្ត្រី​ទាំង​ពីររូប​ខាងលើនេះ មិនមែនជា​គំរូ​ល្អ​សោះឡើយ​សម្រាប់​ស្ត្រី​ឯទៀត​។ ម្នាក់​សុខចិត្ត​លែង​ប្តី​ទាំង​ក្មេង​ល្ហក់ ហើយ​តែង​តួ​ជា​ប្រុស​តាម​ស្រឡាញ់​ស្រី ឯ​ម្នាក់ទៀត​សុខចិត្ត​ចោល​ប្តី និង​កូន​៦​នាក់ ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា​អស់​២០​ឆ្នាំ ទៅយក​ស្រី​ដូចគ្នា​ធ្វើ​ប្តី ទោះ​ប្តី និង​កូន​តាម​អង្វរ​យ៉ាងណា​ក៏​មិន​ព្រម​បក​ក្រោយ​ឡើយ​៕  ប្រភពកំណើតថ្មី

ព្រោះ​តែមាន​អារម្មណ៍​អប្រិយ ធ្វើ​ឲ្យ​នួនស្រី​យកប្តី​ជា​ស្រី​ដូចគ្នា​ ព្រោះ​តែមាន​អារម្មណ៍​អប្រិយ ធ្វើ​ឲ្យ​នួនស្រី​យកប្តី​ជា​ស្រី​ដូចគ្នា​