អាច​កក់​បាន​ ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​កម្ពុជា​និង​ជប៉ុន​នៅ​ថ្ងៃ​១៧​ខាង​មុខ​នេះ

អាច​កក់​បាន​ ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​កម្ពុជា​និង​ជប៉ុន​នៅ​ថ្ងៃ​១៧​ខាង​មុខ​នេះ

សហព័ន្ធ​បាល់​ទាត់​កម្ពុជា​បាន​ប្រកាស​កាល​ពី​ព្រឹកមិញ​នេះ​ថា អ្នក​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​ទាំង​អស់​អាច​កក់​​​សំបុត្រ​ចូល​មើល​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បាន​ហើយ ដោយ​តម្លៃ​សំបុត្រ​ចាប់​ពី​១០​ដុល្លារ (៤​ម៉ឺន​រៀល) ​កៅអី​មាន​ដំបូល​និង​៣​ដុល្លារ​សម្រាប់​កន្លែង​អង្គុយ​ផ្សេង​ទៀត​ជុំ​វិញស្ដាត។ ហើយ​ករណី​ពិសេស​សម្រាប់​អ្នក​កក់​កៅ​អី​​១០ដុល្លារ​ចំនួន​៥​ពាន់​សន្លឹក​ដំបូង ពេល​នេះ​សល់​តែ​៥០០​សំបុត្រ​ទៀត​ប៉ុណ្ណោះ។ ចំណែក​ឯ​ថ្ងៃ​ដាក់​លក់​សំបុត្រ​វិញ​គឺ​នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ។

 

អាច​កក់​បាន​ ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​កម្ពុជា​និង​ជប៉ុន​នៅ​ថ្ងៃ​១៧​ខាង​មុខ​នេះ

 

 

អ្នក​គាំទ្រ​ទាំង​អស់​អាច​អញ្ជើញ​ទៅ​ទិញ​សំបុត្រ​បាន​ទៅ​កន្លែង​លក់​ច្រក​ចូល​ស្ដាត​អូឡាំពិក​។ ចំពោះ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៧/១១/២០១៥ ​ម៉ោង​៧:១៤​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាពិក៕

 

អាច​កក់​បាន​ ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​កម្ពុជា​និង​ជប៉ុន​នៅ​ថ្ងៃ​១៧​ខាង​មុខ​នេះ

អត្ថបទ៖ មុន្នី រម្យ