កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ Screenshot ជាង​មុន​ជាមួយ​នឹង Tweak Bannershot

រាល់ប្រព័ន្ធប្រតិបត្តិការ ជំំនាន់ថ្មី នីមួយៗ Jailbreak បាន វាជាពេល វេលាដ៏ល្អ បំផុត សម្រាប់ Tweak ថ្មីៗ បង្ហាញខ្លួន និង មានលក្ខណៈ ពិសេសៗ ស្របតាម តម្រូវការអ្នក ប្រើប្រាស់ រួមទាំង កំណែទម្រង់ ថ្មីរបស់ Tweak ចាស់ៗផងដែរ។

កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ Screenshot ជាង​មុន​ជាមួយ​នឹង Tweak Bannershot

Bannershot គឺជា Tweak ទើបនឹងចេញថ្មី វាមិនមាន លក្ខណៈពិសេស ប្លែកច្រើន សម្រាប់អ្នក ឡើយ តែវាអាច ជា Tweak ដ៏មាន ប្រយោជន៍មួយ សម្រាប់មិត្ត អ្នកអានដែល ឱស្សាហ៍ Screenshot ឧបករណ៍ របស់ខ្លួន។ ក្រោយពេល អ្នកតម្លើង Tweak នេះរួចរាល់ នៅរាល់ពេល ដែលអ្នក Screenshot វានឹងលោត ជាដំណឹងបែប Notifications ប្រសិនបើ អ្នកបាន Screenshot ដោយជោគជ័យ។

ទស្សនាវីដេអូខាងក្រោម :

បញ្ជាក់៖ សម្រាប់មិត្តអ្នកអាន ដែលមាន បំណងចង់តម្លើង សូមព្យាយាមអាន និង ធ្វើតាម លំដាប់លំដោយ អោយបាន ត្រឹមត្រូវ ជៀសវាង បញ្ហាផ្សេងៗ ក្រុមការងារ ខេមបូរីផត មិនទទួល ខុសត្រូវ សម្រាប់ប្រិយមិត្ត ដែលមិនបាន ធ្វើតាមការ ណែនាំ ច្បាស់លាស់ នោះទេ។

តម្រូវការ

  • រាល់ឧបករណ៍​ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 9.0 ដល់ 0.2
  • ឧបករណ៍របស់អ្នកត្រូវ តែ Jailbreak អោយបានត្រឹ មត្រូវ និង មាន Cydia រួចជាស្រេច

របៀបតម្លើង និង វិធីប្រើប្រាស់

  • សូមចូលទៅកាន់ Cydia ហើយធ្វើការ Refresh ដើម្បីអោយ វាលោត Tweak នេះឡើង ព្រោះវាជា Tweak ទើបនឹង ចេញថ្មីលើ Bigboss
  • ស្វែងរក Bannershot តាមរយៈមុខងារ Search ក្នុង Cydia និង តម្លើង រួច Respring ឧបករណ៍ របស់អ្នក
  • ដើម្បីអោយវាដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) សាជាថ្មី
  • សាកល្បង Screenshot លោកអ្នកនឹងទទួល Notifications ដូចវីដេអូ ខាងលើ

ប្រសិនបើអ្នកមាន បញ្ហាផ្សេងៗ ទាក់ទងនឹង Tweak មួយនេះ អ្នកអាច Comment នៅខាង ក្រោមនេះបាន ក្រុមការងារ យើងខ្ញុំ នឹងព្យាយាម ឆ្លើយតប តាមដែលអាច ធ្វើទៅបាន!!!

  • ដោយ: Meng
  • 9:37 AM, 09 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ