ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

៩០ភាគ​រយ​នៃ​ខ្សែ​ភាពយន្ត ​“ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​​ខ្ញុំ: ការ​ចងចាំ​របស់​កុមារី​ម្នាក់”​ ដែល​ដឹក​នាំ​ដោយ​តារា​អាមេរិក Angelina Jolie នឹង​ត្រូវ​ថត​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​ប្រជាជន​ខ្មែរ​ប្រមាណ ២០០០ទៅ​៣០០០នាក់ នឹង​​ចូល​រួម​សម្ដែង រួម​ទាំង​ការងារ​ផ្សេង​ៗ​ក្នុង​ដំណើរ​ការ​ថត។

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

តារា​ល្បី​ក្នុង​វិស័យ​មនុស្សធម៌ Angelina Jolie បាន​មក​ស្វែង​រក​ទីតាំង​ថត​ខ្សែ​ភាពយន្ត ​ដែល​ជា​ស្នាដៃ​ដឹកនាំ​ថ្មី​បំផុត​របស់​នាង នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា កាល​ពី​ខែ​មុន។ ហើយ​ឥលូវ​នេះ សារព័ត៌មាន​អង់គ្លេស DailyMailបាន​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​ទីតាំង​សម្រាប់​ថត​ខ្សែ​ភាពយន្ត និង​ការ​រៀប​ចំ។

 

តារា​សម្ដែង​វ័យ ៤០ឆ្នាំ​នឹង​ដឹក​នាំ​ក្រុម​ការងារ​រួម​ទាំង​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​សម្រាប់​ការ​ផលិត​ខ្សែ​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​នេះ ហើយ​កូន​ប្រុស​ច្បងMaddox របស់​តារា​រូប​នេះ ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា ក៏​នឹង​ចូលរួម​យ៉ាង​សកម្ម​ផង​ដែរ។

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ក្រុមការងារ​ផលិត​ខ្សែ​ភាពយន្ត​មួយ​នេះ​បាន​បង្ហើប​ថា ពួក​គេ​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ៗ​ជា​ច្រើន ដោយ​ទីតាំង​ថត​ទាំង​នោះ គឺ​ជា​តំបន់​ដាច់​ស្រយាល​ដែល​សម្បូរ​ដោយ​សត្វ​មាន​ពិស ដូច​ពីងពាង ខ្យាដំរី ពស់វែក … ហើយ​អ្វី​ដែល​កាន់​តែ​ពិបាក​នោះ គឺ​ថា​ប្រសិន​បើ​មាន​បញ្ហា​ផ្សេង​ៗ ពួក​គេ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច ៤៥នាទី​ទើប​ទៅ​ដល់​មន្ទីរ​ពេទ្យ។

 

តារា​សម្ដែង Angelina នឹង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​មួយ​រយៈ​ កំឡុង​ពេល​ដឹកនាំ​ខ្សែ​ភាពយន្ត​នេះ​ចាប់​ពី​ខែ​វិច្ឆិកា​នេះ រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។

 

ស្ត្រី​ជា​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរការ​ថត​ខ្សែ​ភាពយន្ត​នេះ​បាន​ឲ្យ​ដឹង​ថា ភាពយន្ត​នេះ​បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់ ជា​ពិសេស​ប្រជាជន​ក្រីក្រ​នៅ​តំបន់​នោះ។

 

“ឥលូវ​នេះ​អ្នក​ភូមិ​ជាង​១០០​នាក់ ត្រូវ​បាន​ផ្ដល់​ការងារ​សម្រាប់​ការ​រៀប​ចំ​ថត​ខ្សែ​ភាពយន្ត​នេះ ដូច​ជា​ការ​រៀប​ចំ​ទីតាំង​ថត រៀប​ចំ​ដាំ​ដំណាំ​ចេក ដាំ​ស្រូវ ​ចម្ការ​ដំឡូង​ ក៏​ដូច​ជា​ដេរ​សំលៀកបំពាក់​ឯក​សណ្ឋាន​​ក្នុង​សម័យ​ខ្មែរក្រហម​ជា​ដើម។ ពួក​គេ​អាច​ទទួល​បាន​ប្រាក់​ពី ១៥ដុល្លារ ទៅ​២៥ដុល្លារ ក្នុង​មួយ​ថ្ងៃ​ អាស្រ័យ​តាម​ទំហំ​ការងារ​រៀង​ៗ​ខ្លួន ដែល​នេះ​គឺ​ជា​ចំណូល​ខ្ពស់​សម្រាប់​អ្នក​ភូមិ​នៅ​ទីនេះ”។

 

“ភាពយន្ត​នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ភូមិ​ខ្មែរ​យើង ដោយ​សារ​ពេល​នេះ​រដូវ​ធ្វើ​ស្រែ​បាន​បញ្ចប់​។ ដូច្នេះ​ហើយការងារ​ទាំង​​នេះ​អាច​ឲ្យ​ពួក​គាត់​​រក​ចំណូល​បាន​ខ្លះ​ៗ​កំឡុង​ពេល​រដូវ​លម្ហើយ​នេះ” ៕

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ភាពយន្ត​ថ្មី​របស់ Angelina Joliie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

 

ចុចអាន៖Maddox Jolie Piitt ត្រៀម​ខ្លួន​បន្ត​វេន​ពី​ឪពុក​ម្ដាយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail