​Real Madrid ចាប់អារម្មណ៍ Depay

​កីឡា​៖​ក្លិប​យក្ស Real Madrid កំពុងតែ​សម្លឹង​ឃើញ​ខ្សែបម្រើ​ស្លាប​ស​ញាតិ​ហូ​ឡង់​របស់​ក្រុម​បិសាច​ក្រហម Manchester United គឺ​កីឡាករ Depay ដែល​កំពុង​ពិចារណា​ក្នុងការ​នាំយក​ចេញពី​ក្របខ័ណ្ឌ Premier League នៅពេល​ទីផ្សារ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខ​។​

​     លោក Louis van Gaal បាន​និយាយថា​លោក​បាន​នាំយក​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ហូ​ឡង់​វ័យ ២១ ឆ្នាំ​ពី​ក្លិប PSV Eindhoven ក្នុងតម្លៃ​ខ្លួន​៣០​លាន​ផោន បន្ទាប់ពី​បានបង្ហាញ​ទម្រង់​បាន​យ៉ាង​ល្អ​ឲ្យ​Eredivisie​បាន​៣០​ប្រកួត​ស៊ុត​បាល់​បញ្ចូល​ទី​បាន​២២​គ្រាប់​។​

​     គួរ​បញ្ជាក់ថា កីឡាករ Depay បានបង្ហាញ​ខ្លួន​ចំនួន​២០​ប្រកួត​ស៊ុត​បញ្ចូល​ទី​ចំនួន​បី​គ្រាប់ នៅក្នុង​រដូវ​កាល​ដំបូង​របស់គាត់​នៅ​ទឹកដី Old Trafford ។​

​     បើ​យោងតាម​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ Don Balon បាន​ឲ្យ​ដឹងថា​ជា​ម្ចាស់​ក្លិប Real Madrid លោក Florentino Perez ចង់បាន Depay​ដើម្បី រក្សា​នៅ​ទម្រង់​លេង​លើ​ខ្សែបម្រើ​ស្លាប​ជំនួស​កន្លែង​កីឡាករ Cristiano Ronaldo៕

​Real Madrid ចាប់អារម្មណ៍ Depay