ប្រទះ​ឃើញ​រាង​កាយ​សាកសព​សល់​តែ​ពោះវៀន សង្ស័យ​ជា​មនុស្ស​ស្រី

ប្រទេស​ថៃ ៖ រាង​កាយ​សាកសព​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ចំណុច​ផ្លូវបំបែក​មួយ​កន្លែង ស្ថិត​​ក្នុង​សង្កាត់​ព្រះ​ខ្លូ​ង ខណ្ឌ​វ៉ា​ន់​ណា ក្រុង​បាងកក ប្រទេស​ថៃ ​ដែល​ហេតុ​ការណ៍នេះ​ បង្ក​​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៥ ដែល​មាន​សភាព​គួរ​ឱ្យ​តក់​ស្លុត ដោយ​​ត្រូវ​ឃាតករ​កាត់​ក្បាល​, កាត់​ដៃ និង​ជើង សល់​តែ​ពោះ​និង​គ្រឿងក្នុង​តែ​ប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងណា អាជ្ញាធរ​ថៃ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ​ទេ តែ​សង្ស័យ​ថា សព​ជា​ស្ត្រី និង​ប្រហែល​ជា​ពលករ​ខ្មែរ ។ បច្ចុប្បន្ន អាជ្ញាធរ​ថៃ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព