អាមេរិក​សាទរ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា តែ​ព្រមាន​អំណាច​យោធា​នៅតែ​រាំងស្ទះ​លទ្ធិប្រជាធិបតេយ្យ​

​ក្រោយ​ការបោះឆ្នោត​សភា​បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ អ្នក​អង្កេត​ការណ៍​បោះឆ្នោត​អន្តរជាតិ បាន​សាទរ​ចំពោះ​ការប្រព្រឹត្ត​ទៅដោយ​រលូន សុវត្ថិភាព និង សន្តិសុខ​ល្អ​។ សហរដ្ឋអាមេរិក ក៏បាន​ការស្វាគមន៍​ចំពោះ​ការបោះឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល​២៥​ឆ្នាំ​នោះដែរ​។ ក៏ប៉ុន្តែ​ជាមួយនឹង ការស្វាគមន៍ ប្រទេស​ប្រជាធិបតេយ្យ​ពិភពលោក​មួយ​នេះ ក៏បាន​ព្រមាន​ចំពោះ​ប្រព​ន្ធ័​នយោបាយ​មី​យ៉ាន់​ម៉ា ដែល ផ្តល់​លទ្ធភាព​ឲ្យ​យោធា​។​

​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​ស្វាគមន៍​ចំពោះ​ការបោះឆ្នោត​របស់​មី​យ៉ាន់​ម៉ា​ដែល​ជាបឋម​ត្រូវបាន​ចាត់ទុកថា​ជាការ​បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌​។ ក៏ប៉ុន្តែ ក្រុង​វ៉ា​ស៊ិន​តោន ក៏បាន​ព្រមាន​ចំពោះ រដ្ឋ​ល​ទិ្ធ​ប្រជាធិបតេយ្យ​ក្មេងខ្ចី​នៅ​អាស៊ីអាគ្នេយ៍​នេះ ចំពោះ​រចនា​សម្ព​ន្ធ័ និង ប្រព​ន្ធ័​នយោបាយ​ដែល​បន្សល់ទុក​ពី​របប​យោធា​ដែលជា​ឧបសគ្គ​ចំពោះ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។​

​មិន​ខុសពី​សហគមន៍​អន្តរជាតិ ប្រមុខ​ការទូត​សហរដ្ឋអាមេរិក លោក ច​ន ខេ​រី បាន​អះអាងថា​វត្តមាន​ប្រជាជន​មី​យ៉ាន់​ម៉ា​យ៉ាងច្រើន​លើសលប់ បានបង្ហាញ​ឲ្យ​ឃើញថា​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី អាច​នឹង​លទ្ធភាព​ច្រើន​ដើម្បី​ឡើងកាន់​អំណាច ហើយ នេះ គឺជា​វិញ្ញាសារ​សាកល្បង​មួយ​សម្រាប់​ការបូជា​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​តែ​លោក​ខេ​រី ក៏បាន​លើក​ពី​បញ្ហា​មួយចំនួន​ជុំវិញ​ការបោះឆ្នោត​នេះដែរ​ផងដែរ​។ ក្នុងនោះ​លោក​បញ្ជាក់ថា ខណៈ​ការបោះឆ្នោត​កំពុងតែ​ឆ្ពោះទៅមុខ យើង​មិនអាច​ប្រកែក​បាន​ថា​ការ​បើ​ឆ្នោត​នេះ មិនទាន់មាន​ភាពល្អប្រសើ​រ​នោះទេ​។ ហើយ​បញ្ហា​នោះ​គឺ របាំង​នៃ​រចនា​សម្ព​ន្ធ័ និង ប្រព​ន្ធ័​នយោបាយ នៅតែ​បន្សល់ទុក​ដែល​មិន​អាចធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ចំពោះ​រដ្ឋាភិបាល​ស៊ីវិល​។​

​តាមពិតទៅ​បញ្ហា​ដែល​អាមេរិក ព្រួយបារម្ភ​ខ្លាំងជាងគេ​នោះ​គឺ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​ដោយ​របប​សឹក​យោធា បានផ្តល់​អាសនៈ​២៥​ភាគរយ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​សភា​យោធា​។ ជាពិសេស ពួកគេ​អាច​សិទ្ធិ​បោះឆ្នោត​ជំទាស់​រាល់​ការសម្រេច​នានា​ដែល​ដាក់​ទៅ​សភា​។ ក្នុង​ចំណុច​នេះ ក៏​មានន័យថា ប្រសិនបើ​គណបក្សប្រឆាំង​លោកស្រី​អ៊ុង សាន​ស៊ូ​ជី មិនអាច​ទទួលបាន​សំឡេង​យ៉ាងតិច​៧៥​ភាគរយ ក្នុងការ​បោះឆ្នោត​នេះនោះ​ទេ លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​គឺ​នៅតែ​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ ។ ហើយ លោកស្រី អ៊ុង​សាន សូ​ជី ក៏​គ្មាន​លទ្ធភាព​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​ទៅរក តំណែង​ប្រធានាធិបតី​បានដែរ​។

​សូម​រម្លឹក​ផងដែរ​ថា ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ម្សិលមិញ មាន​ប្រជាជន​ចូល​រូ​ម​បោះឆ្នោត​ប្រមាណ​៣០​លាន​នាក់​។ ក្នុងនោះ ប្រជាជន​ភាគច្រើន បាន​សម្តែង​ការ​ត្រេកអរ ដ្បិត​ពួកគេ រំពឹងទុក​ថា ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នយោបាយ​រយៈពេល​២៥​ឆ្នាំនេះ នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​៕