ស្រវឹងស្រាបើកម៉ូតូ លឿនដល់ផ្លូវកែង មិនបន្ថយល្បឿន ជ្រុលចង្កូតទៅបុកម៉ូតូកង់បី រងរបួសធ្ងន់ ស្រាល២នាក់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ ទាំងស្ថានភាពស្រវឹង ហើយក្នុងល្បឿនលឿន បានជ្រុលចង្កូត ទៅបុកនិងរ៉ឺម៉ក ម៉ូតូកង់បី ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល២នាក់ ទាំងសងខាង កាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី០៨ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រោយផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

បើតាមសាក្សី ដែលនៅកន្លែង កើតហតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិសាត់ 1A.4499 ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ១០៨ ខណះមកដល់ ចំណុចកើតហេតុកែងនិងផ្លូវ១៣ បានបទស្ដាំទៅជើងក៏បានជ្រុលទៅបុកជាមួយនិងរ៉ុម៉កម៉ូតូកង់បី ដែលបើកបរដោយបុរសម្នាក់ទិស

ដៅពីជើងទៅត្បួង(បញ្ច្រាស់ទិសគ្នា)មកចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ និងភាគី ខាងរ៉ុម៉ករងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះ ដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរ ពេទ្យភ្លាមៗ រីឯម៉ូតូនិងរ៉ឺម៉កម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ រងចាំដោះស្រាយគ្នាពេលក្រោយ។

 សូមបញ្ចាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីភាគីខាងម៉ូតូជិះ ក្នុងស្ថានភាពស្រវឹង ហើយជិះក្នុងល្បឿនលឿនមិនគោរពច្បាប់ចរាចរណ៍ ទើបបណ្ដាល ឲ្យមានគ្រោះ ថ្នាក់រងរបួសធ្ងន់ធ្ងនដូច្នេះ ៕