ខេត្តបន្ទាយមានជ័យ ប្រារព្ធ ពិធីជិះកង់ដើម្បីអបអរសារទរ ថ្ងៃខួបលើកទី៦២ នៃទិវាបុណ្យ ឯករាជជាតិ

បន្ទាយមានជ័យ ៖ ដើម្បីជាការរំលឹកខួប ក៏ដូចជាការ អបអរសាទរ នៃទិវាបុណ្យឯករាជជាតិ១៩៥៣-២០១៥ នៅព្រឹកថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៥ នេះនៅខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីអបអរ នៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំបាក់ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងជិះកង់ប្រមាណជា៥០០កង់ តាមផ្លូវសាធារណៈនានាក្នុងខេត្ត ដោយមានការចូលរួមពីគណៈអភិបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មហាជន សិស្សានុសិស្ស បានជិះកង់ប្រមាណជា៥០០កង់ ចេញពីសាលាខេត្តបន្ទាយមានជ័យ ឆ្ពោះទៅតាមបណ្តោផ្លូវ៧មករា និងត្រឡប់ចូលសាលាខេត្តបន្ទាយមានជ័យវិញ។

លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងពិធីថា ពិធីនេះធ្វើឡើងដើម្បីអបអរទិវាបុណ្យឯករាជជាតិ ដែលយើងដណ្តើមបានពីបារាំង។ ហើយក្នុងសម័យបារាំងនេះដែរ វាបានដិតដាមនូវភាពល្វីងជូរចត់ជាច្រើនរហូតដល់មានឈ្មោះបន្សល់គឺ ភូមិតិរច្ឆាន ហើយចាប់តាំងពីមានឯករាជជាតិនេះមក ឃើញថា ប្រទេសកម្ពុជាមានការរីកច្រើនលើគ្រប់វិស័យ មិនថាវិស័យអ្វីនោះទេ ជាពិសេសវិស័យផ្លូវថ្នល់ ដែលធ្វើឲ្យប្រទេសកម្ពុជាអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន ។ ជាមួយនឹងការអភិវឌ្ឍនេះផងដែរ ប្រទេសកម្ពុជាល្បីរន្ទឺ ក្នុងឆាកតំបន់ និងក្នុងឆាកអន្តរជាតិ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលបញ្ចប់សង្គ្រាមក្រោយគេនៅឆ្នាំ១៩៩៨ បច្ចុប្បន្នខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយពរពេញទៅដោយសុខ សន្តិភាព ស្ថេរភាព ដែលធ្វើអោយវិនិយោគគិន ជាច្រើនមកបណ្ដាក់ទន់នៅតាមតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ក្នុងខេត្ត ។

ក្នុងពិធី ក៏ដូចជាការដង្ហែក្បួននេះដែរ ក៏មានការរៃអង្គាសថវិកាមួយចំនួនពីសំណាកអ្នកចូលរួមក្នុងពិធីដើម្បីយកទៅជូនមន្ទីរពេទ្យព្រះបាទជ័យវរ្មនទី៧ ហៅបុប្ផាគន្ធា ខេត្តសៀមរាប មួយចំនួន និងជួយដល់កុមារក្រីក្រ នៅក្នុងខេត្តយើងផងដែរ ៕