​ហេតុ​អ្វី​បាន​ជា​បរិវេណ​ជុំវិញ​ភ្នែក​ជ្រីវ​ជ្រួញ​ច្រើ​ន​ជាង​ថ្ងាស

​សូម​រិះរកពី​មូល​ហេតុថា​ហេតុ​អ្វី ​បាន​ជាមាន​ស្នាម​ជ្រីវជ្រួញ​ច្រើន​លេច​ចេញ​នៅ​បរិវេណ​ជុំវិញ​ភ្នែក ជាង​នៅ​ត្រង់ថ្ងាស​។
​ហេតុ​អ្វី​បាន​ជា​បរិវេណ​ជុំវិញ​ភ្នែក​ជ្រីវ​ជ្រួញ​ច្រើ​ន​ជាង​ថ្ងាស
​ជួន​កាលមនុស្ស​អាច​គិត​ថា មូលហេតុ​ដែលនាំ​ឱ្យ​លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញច្រើន​​នៅផ្នែកណា​មួយ​នៃផ្ទៃ​មុខ ​គឺ​បណ្ដាល​មក​ពី​ក្រពេញ​បញ្ចេញ​ខ្លាញ់​នៅលើផ្ទៃ​​មុខ​​។​
ការ​សិក្សាស្រាវ​ជ្រាវ​ធ្វើ​ឡើង​ចំពោះសាក​សពរបស់​មនុស្សបានណែ​នាំ​ថា ​ការ​ប្រែ​ប្រួល​បរិមាណ​ក្រពេញ​បញ្ចេញ​ខ្លាញ់នៅ​ក្នុង​ស្បែ​ក​អាច​បក​ស្រា​យពី​មូលហេតុថា ហេតុ​អ្វី​បាន​ជា​ស្នាម​ជ្រីវជ្រួញ​លេច​ចេញ​រាក់ៗ​នៅ​ត្រង់ថ្ងាស​ជាងនៅ​ត្រង់​បរិវេណ​ខាងក្រៅនៃ​ភ្នែក។​
​ក្រុម​អ្នកសិក្សា​ស្រាវ​ជ្រាវ​សង្ស័យ​ថា វត្ដមា​ននៃ​ក្រពេញ​បញ្ចេញខ្លាញ់​ និងស្រទាប់​ស្ដើង​ខាងក្នុង​នៃស្បែក ​ឬ​ស្រទាប់​ក្រាស់​នៃ​ស្បែក​នាំ​ឱ្យ​ស្បែក​ខូច​យ៉ាង​ងា​យ​ស្រួល ហើយ​អាច​បណ្ដាល​ឱ្យ​មាន​ការ​វិវឌ្ឍន៍នូវស្នាមជ្រួញ ​នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ចុះ​ផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​កាយ​វិភាគ​សាស្រ្ដ​៕ 
អត្ថបទ៖ ដេវីដ
ប្រភព៖ timeofindia