ស្រ្តីឆេះខ្លោចស្លាប់ក្នុងរថយន្ត គួរអោយអណោចអធម ជាមួយក្រុមអ្នកដើរលេង ពេលរាត្រី ត្រូវបានស្គាល់អត្តសញ្ញាណ

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលរួមដំណើរក្នុងរថយន្តជាមួយ ក្រុមអ្នកដើរលេងពេល រាត្រីកើតជម្លោះបើករថយន្តដេញបុកគ្នាបុកផ្ទះលក់សាំងនិងហ្គាសផ្ទុះឆេះខ្លោច ខ្លួនប្រាណស្លាប់ភ្លាមៗ នៅក្នុងរថយន្តយ៉ាងអណោចអធមនោះ ត្រូវបានស្គាល់ អត្តសញ្ញាណហើយ។

តាមការបញ្ជាក់ពីបណ្ដាញសង្គម(Facebookដែលបង្ហាញរូបថតរបស់នាងកាល នៅរស់រានមានជីវិតចែកចាយតគ្នាមកបានបង្ហាញថានាងឈ្មោះសាន់ អេនណា ជានិស្សិតមានម្ដាយអត់ឪពុកអាយុ២៤ឆ្នាំស្នាក់នៅសង្កាត់បឹងកក់ទី២ខណ្ឌទួល គោក ជាអ្នករួមដំណើរក្នុងរថយន្ត ម៉ាកកាមរីស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ 2W-2627 ចំណែកឯសពត្រូវបានគេយកទៅតម្កល់ទុកនៅវត្តទឹកថ្លាខណ្ឌឫស្សី កែវ ពេលគ្រោះថ្នាក់ឆេះស្លាប់ក្នុងរថយន្តនោះម្ដាយនាងនៅប្រទេសថៃឯណោះ ពេលនេះម្ដាយបានវិលត្រលប់មកវិញដើម្បីធ្វើបុណ្យជូនកូនស្រីហើយ។

ទោះបីប្រភពមិនទាន់ច្បាស់ការថា នារីក្នុងរូបនេះ ពិតជានារីរងគ្រោះដែលបាន ឆេះស្លាប់យ៉ាងណាក្តី ប៉ុន្តែរូបថតនារីរងគ្រោះ ដែលស្លាប់កាលពីយប់មិញនោះ ពិតជាត្រូវបានភ្លើងឆេះយ៉ាងអណោចអធម៌ណាស់មិនដឹងថា នាងក្ដៅយ៉ាងណា ទេ មុនពេលនាងត្រូវបានដាច់ខ្យល់?

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨វិច្ឆិកា២០១៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្បែរស្ថានីយសាំងសូគីមិចម្ដុំគីឡូម៉ែត្រ លេខ៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមអ្នកដើរលេងពេលរាត្រី កើតជម្លោះបើករថយន្តម៉ាកកាមរីឆ្លាមពាក់ស្លាកលេខ៖2D-8072និងមួយ គ្រឿង ម៉ាកកាមរី07 ពាក់ស្លាកលេខ ៖2W-2627 ប្រដេញបុកគ្នាក្នុងល្បឿនលឿនដូច ហោះលុះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកហាងលក់ទំនិញ២៥០០រៀល រួច បន្តទៅបុកហាងលក់សាំងនិងហ្គាសបណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ឆេះ ខ្លោចស្លាប់ស្រ្តីម្នាក់ក្នុងរថយន្តកាមរី07 នៅកន្លែងកើតហេតុតែម្តង៕

ស្រ្តីឆេះខ្លោចស្លាប់ក្នុងរថយន្ត គួរអោយអណោចអធម ជាមួយក្រុមអ្នកដើរលេង ពេលរាត្រី ត្រូវបានស្គាល់អត្តសញ្ញាណ ស្រ្តីឆេះខ្លោចស្លាប់ក្នុងរថយន្ត គួរអោយអណោចអធម ជាមួយក្រុមអ្នកដើរលេង ពេលរាត្រី ត្រូវបានស្គាល់អត្តសញ្ញាណ ស្រ្តីឆេះខ្លោចស្លាប់ក្នុងរថយន្ត គួរអោយអណោចអធម ជាមួយក្រុមអ្នកដើរលេង ពេលរាត្រី ត្រូវបានស្គាល់អត្តសញ្ញាណ