Google ​ដាក់​ប្រអប់​ Search Engine ​មាន​រូប​ទង់ជាតិ​ខ្មែរ ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ


Google ​ដាក់​ប្រអប់​ Search Engine ​មាន​រូប​ទង់ជាតិ​ខ្មែរ ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ

ក្រុមហ៊ុន Google ​បាន​បង្កើត​រូបភាព Search Engines ​មួយ​ដែល​មាន​រូប​ទង់ជាតិ​កម្ពុជា​អម​ជាមួយ​ទេសភាព​វាលស្រែ មាន​ដើម​ត្នោត ជុំជិត​ឱ្យ​ច្រឡង​ភ្នំ​ដើម្បី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​ឯករាជ្យ​​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៣។

 

Google ​ដាក់​ប្រអប់​ Search Engine ​មាន​រូប​ទង់ជាតិ​ខ្មែរ ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ

 

កម្ពុជា​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​បារាំង​តាំង​ពី​ឆ្នាំ​១៨៦៣ ដោយ​គ្រា​នោះ​​សន្ធិសញ្ញា​កម្ពុជា និង​បារាំង​, ថ្ងៃ​ទី ១១ ​ខែ​សីហា ​ឆ្នាំ​១៨៦៣ ​បាន​ចែង​ថា​បារាំង​និង​កម្ពុជា​ត្រូវ​តែ​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​គ្នា​និង​រៀប​ចំ​ប្រទេស​ឱ្យ​មាន​របៀប​រៀប​រយ​។ ដោយសារ​តែ​នៅ​ក្រោម​ការ​ត្រួតត្រា បារាំង​មិន​អាច​ជួយ​កម្ពុជា​បាន​ច្រើន ក៏​ដូចជា​រក្សា​ទឹក​ដី​ឱ្យ​បាន​គង់វង្ស នៅ​ឆ្នាំ​១៩៥៣ ​ព្រះ​បាទ​នរោត្តម សីហ​នុ បាន​ស្វះស្វែង​រក​គ្រប់​វិធី​ដើម្បី​រំដោះ​ជាតិ​មក​វិញ ឱ្យ​មាន​សេរីភាព​ដូច​ធម្មតា។ ហើយ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ឆ្នាំ​១៩៥៣​ដដែល ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ព្រះ​អង្គ​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ ពោល​គឺ​បារាំង​បាន​ព្រម​ប្រគល់​ឯករាជ្យ​ឱ្យ​កម្ពុជា​ជា​ផ្លូវការ។

 

ដោយសារ​តែ​មើល​ឃើញ​ពី​ការ​តស៊ូ​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា​យ៉ាង​ដូច្នេះ​ហើយ ទើប​ក្រុមហ៊ុន​យក្ស​ Google ​ក៏​បាន​សម្រេច​ចិត្ត​បង្កើត​រូបភាព​ខាង​លើ​នេះ​ឡើង ដើម្បី​ជា​ការ​ចូល​រួម​អបអរ​សាទរ​ដល់​កម្ពុជា​ចំពោះ​ថ្ងៃ​ដ៏​វិសេសវិសាល​នេះ។

 

យ៉ាង​ណា​មិញ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់ Google ​ក្នុង​​បង្កើត​ជា​រូបភាព​តំណាង​នេះ​ឡើង ដោយសារ​តែ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ហើយ​អាច​ទាមទារ​ឯករាជ្យ​វិញ​បាន​គឺ​ពួកគេ​ចូល​រួម​អបអរ​ទាំង​អស់៕

 

Google ​ដាក់​ប្រអប់​ Search Engine ​មាន​រូប​ទង់ជាតិ​ខ្មែរ ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ wordofsearch

នាំមកជូនដោយ

Google ​ដាក់​ប្រអប់​ Search Engine ​មាន​រូប​ទង់ជាតិ​ខ្មែរ ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ