បុរស​ម្នាក់​ទៅ​រាយ​មង​ក្នុង​ព្រែក លង់​ស្លាប់​

កណ្តាល: បុរស​ម្នាក់​បានចេញ​ពី​ផ្ទះ​ទៅ​រាយ មង​តាម​ក្នុង​ព្រែក លង់​ស្លាប់​គ្មាន​អ្នកណា​ដឹង​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​ម៉ោង​ជិត​៧​យប់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​ព្រែក​មុខកំពូល មុខ​វ​តុ្ត​ជ្រែ​មួយរយ ភូមិ​ជ្រែ​មួយរយ ឃុំ​សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ុន ឃ្លោក​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​ខាងលើ មុខរបរកសិករ ។​តាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយថា មុនពេល​កើត​​ហេតុ វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​៨ វិច្ឆិកា ជនរងគ្រោះ​បាន​ចេញពីផ្ទះ ទៅ​រាយ​មងនៅ​ចំណុចកើតហេតុ​ខាងលើ ពេលនោះ​ជនរងគ្រោះ ដើរ​រាយ​មង​តាម​ក្នុង​ព្រែក លុះដល់​ម៉ោង​កើត​ហ​តុ ស្រាប់តែ​មិនឃើញ​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ឈ្មោះ​ឃ្លោកគ្រី​ន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​និង​ឈ្មោះ​ឃ្លោក តូច ប្រុស​​អាយុ​២០​ឆ្នាំ​(​ត្រូវជា​កូនបង្កើត​ទាំង​២​នាក់​)​និង​ឈ្មោះ​ហ៊​ន រិ​ទ្ធ ប្រុស​អាយុ​២៨​ឆ្នាំ​នាំគ្នា​ទៅ​ដើររកជនរងគ្រោះ​នៅ​កន្លែង កើតហេតុ ឃើញ​ក្រ​ម៉ា​នៅ​មាត់​ព្រែក ហើយ​ឈ្មោះ​ឃ្លោក គ្រី​ន ឃ្លោក តូចនិង​ឈ្មោះ​ហ៊​ន រិ​ទ្ធ បាននាំគ្នា​ចុះ​រាវរក​ជនរងគ្រោះ​បាន​ប្រទះឃើញ​សពជនរងគ្រោះ​លិច​នៅក្នុង​ទឹក​ព្រែក​ហើយ​បាន​នាំ​​គ្នា​លើ​សព​ជនរងគ្រោះ​ឡើងគោក​និង​ហៅ​អ្នកស្រុក​ឲ្យ​មកជួយ​ពេលនោះ​បងប្អូន និង​ក្មួយៗ បាន​ទៅ​ជួយ​យក​សាកសពមក​ផ្ទះ​ជនរងគ្រោះ ។​
 
​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​ពិនិត្យ​សាកសព ពុំ​ឃើញ​មានស្លាកស្នាម​អ្វី​នៅលើ​ខ្លួន​របស់​សព​។​ហើយ​បានធ្វើការ​សន្និដ្ឋាន​ថាស​ព​ជន​រង​​គ្រោះ​ឈ្មោះ​អ៊ុន ឃ្លោក ស្លាប់​ដោយសារ​លង់ទឹក រួច​បានប្រគល់​សព ជូន​ក្រុមគ្រួសារ​ដើម្បីធ្វើបុណ្យ​តាម​ប្រពៃណី​៕​R

បុរស​ម្នាក់​ទៅ​រាយ​មង​ក្នុង​ព្រែក លង់​ស្លាប់​

បុរស​ម្នាក់​ទៅ​រាយ​មង​ក្នុង​ព្រែក លង់​ស្លាប់​