​ប្រទះឃើញ​បុរស​ម្នាក់ ចងក​ស្លាប់ នៅ​ភ្ជាប់​នឹង​ធ្នឹម​ក្រោមផ្ទះ​

​កណ្តាល: បុរស​ម្នាក់ បាន​ចងក សម្លាប់ខ្លួន ដោយ​ចង​នឹង​ខ្សែភ្លើង ភ្ជាប់​នឹង​ធ្នឹម​ក្រោមផ្ទះ ហើយ​ប្រពន្ធ​របស់គាត់ បាន​ប្រទះឃើញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ហើយ​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​អន្តរាគមន៍​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៣​ទៀបភ្លឺ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​របស់​ជនរងគ្រោះ ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត ឈ្មោះ ជន វណ្ណៈ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មុខរបរ ជា​កសិករ (​មាន​ជំងឺ​សរសៃ ​ប្រាសាទ​)​។​

​តាម​សម្តី​ប្រពន្ធ​ជនរងគ្រោះ បាន​និយាយថា មុនពេល​កើតហេតុ រូបគាត់​បាន​ចុះមក​ពីលើផ្ទះ វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី​៨ វិច្ឆិកា ក៏​ប្រទះឃើញ​ប្តី​គាត់ (​អត្តឃាត​ជន​) បាន​ចងក​នឹង​នឹង​ធ្នឹម​ក្រោមផ្ទះ នឹង​ខ្សែភ្លើង​ទំ​ហ៊ុម 2×2.50 ពណ៌​ស ស្លាប់​បាត់ទៅហើយ រួច​ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច​ប៉ុស្ដិ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ ពិតជា​ធ្វើអត្តឃាត​ចងក ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​ប្រទះឃើញ​បុរស​ម្នាក់ ចងក​ស្លាប់ នៅ​ភ្ជាប់​នឹង​ធ្នឹម​ក្រោមផ្ទះ​