​ជាងភ្លើង​ម្នាក់ ឡើង​ត​ភ្លើង​ឲ្យ​គេ ភ្លាត់ស្នៀត​ឆក់​ស្លាប់

​កណ្តាល: បុរស​ជាជាង​ភ្លើង​ម្នាក់ បាន​ឡើង​បង្គោល​ភ្លើង ដើម្បី​ត​ខ្សែភ្លើង​ចូល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ភ្លាត់ស្នៀត​ឆក់​ខ្សែភ្លើង​ស្លាប់ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជិត ៤ រសៀល ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ ញ៉ិល ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ តាម​សាក្សី បាន​និយាយថា មុន​​ពេល ​កើតហេតុ នា​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឈ្មោះ​សំ​សឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ នៅក្នុង​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ មាន​មុខរបរ​មេការ ធ្វើ​ភ្លើងអគ្គិសនី ហើយក៍​បានទទួល​ម៉ៅការ ធ្វើ​ភ្លើង ពី​ឈ្មោះ អ៊ុក លី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មុខរបរ​ជា​ម្ចាស់​អគ្គិសនី ឃុំ​គគីរ​ធំ រួច​ឈ្មោះ សំ សឿន ក៍បាន​ជួល​ឈ្មោះ ញ៉ិល ពិសី (​ជនរងគ្រោះ​) ដែលជា​កម្មករ​របស់​ខ្លួន ធ្លាប់​ធ្វើការ​ជាមួយគ្នា ពីមុនមក ឲ្យ​មក​ឡើង​តាម​បង្គោល​ភ្លើង ដើម្បី​ចាប់​ក​ញ្ចា​ប់​ដែក ត​ភ្លើង ។

​លុះ​មកដល់​ថ្ងៃខែ​ឆ្នាំ និង​ពេលវេលា ដូចខាងលើ ក៍​ស្រាប់តែ​ភ្លើង​ឆក់ បណ្តាល​ឲ្យ​ស្លាប់ នៅលើ​បង្គោល​តែម្តង ។ ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​ជំនាញ​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​គគីរ​ធំ បាន​ចុះមក ពិនិត្យ​ទីកន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បន្ត​ចាត់ការ​សំណុំរឿង តាម​នីតិវិធី ៕V​/S