​ឆាង​អាង តំបន់​អាជីវកម្ម​របស់​គ្រួសារ ត្រកូល​តុង រដ្ឋ​លើកទឹកចិត្

ក្វាង​ស៊ី​-​ចិន​: : ត្រកូល​តុង ទទួលបាន​ការលើកទឹកចិត្ត ពី​រដ្ឋាភិបាល និង​គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​ខេត្ត អោយ​វិនិយោគ នៅ​តំបន់​អាជីវកម្ម ឆាង​អាង​។ វា​ជា​តំបន់​មួយ ស្ថិតនៅ​ខាងត្បូង ក្រុង​គួ​យ​ភីង ខេត្ត​ក្វាង​ស៊ី ជា​បណ្តុំ​រោងចក្រ ឬ​ជា​សួន​ឧស្សាហកម្ម​ដ៏​ធំ​មួយ​។​
 
​លោក​លូ យ៉ាវ​ជៀន ប្រធាន​ក្រុមហ៊ុន​តំបន់ អាជីវកម្ម​ឆាង​អាង បាន​និយាយថា​: ក្នុង​តំបន់ មាន​ទំហំ​ជាង ៦ គីឡូម៉ែត្រ​ក្រឡា ជាទី​កន្លែង​ដែល​រដ្ឋ ផ្តល់អោយ​អ្នកវិនិយោគ​ឯកជន​មួយ របស់​គ្រួសារ​ត្រកូល​តុង​។ តំណាក់កាល​ទី​១​នេះ មាន​ក្រុមហ៊ុន​ជាង​ពាក់កណ្តាល ក្នុង​គម្រោង​៤២​ក្រុមហ៊ុន​ហើយ បានមក​ដាក់ទុន​វិនិយោគ​។ ហើយ​មាន​កម្មករ​ប្រហែល ១០.០០០ នាក់ ។ ជា​មធ្យម កម្មករ​ម្នាក់ៗ មាន​ប្រាក់ខែ​គោល ស្មើនឹង ៤៥០ ដុល្លារ​អាមេរិក​។  ក្រុមហ៊ុន​ទាំងនោះ ធ្វើ​អាជីវកម្ម​លើ​បច្ចេកវិទ្យា​វិជ្ជាជីវ​:, វាយនភ័ណ្ឌ​,​កែ​ច្នែ ផលិត​ម៉ាស៊ីន និង​គ្រឿងបន្លាស់​ជាដើម​។ ដូច​ពេលនេះ តំបន់​មាន​កិត្តិយស ទទួល​ប្រតិភូ​អ្នកកាសែត​កម្ពុជា លើកដំបូង​បង្អស់ អោយចូល​ទស្សនា​ស្វែងយល់ ពី​សង្វាក់​ផលិតកម្ម​រោងចក្រ ផលិត​ផ្នែក​នៃ​គ្រឿង​ម៉ាស៊ីន គឺមាន​គ្រឿង​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​, គ្រឿងបន្លាស់​ផ្សេងៗ​ជាដើម​។​
     
​លោក លូ បាន​និយាយ​បន្តថា​: រោងចក្រ​នេះ ជា​របស់​ក្រុមហ៊ុន​លៀវ​តុង ឬ​ក្រុមហ៊ុន​ត្រកូល​តុង ដែលជា​ក្រុមហ៊ុន​ធំ​មួយ នៅ​ខេត្ត​ក្វាង​ស៊ី​។ លោក​បាន​បន្តថា ក្នុង​មួយឆ្នាំៗ រោងចក្រ​ផលិត​ផ្នែក​បញ្ឆេះ​ម៉ាស៊ីនរថយន្ត បាន​ពី​១២-១៥ ម៉ឺន​ដុំ ហើយ​លក់​ចេញ​ក្នុងស្រុក និង​ទៅ​អឺរ៉ុប អាស៊ី ក្នុង​១​ឆ្នាំៗ យ៉ាងតិច​ក៏​ចំនួន ១.០០០ លាន​ដុល្លារ​អាមេរិក​ដែរ​។ ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​ផលិតកម្ម ខ្លួន​ជាប្រចាំ អោយ​កាន់តែ​ប្រសើរឡើង ជា​លំដាប់ ហើយ​ជម្រុញ​អោយ​ផលិតផល អាច​លក់បាន​កើន​ជាង ២៥០ លាន​ដុល្លារ​ទៀត ក្នុង​១​ឆ្នាំៗ​។ អំពី​ទីផ្សារ​ក្នុង​តំបន់ លោក​បាន​បន្តថា ទៅមុខ ក្រុមហ៊ុន​ក៏​សម្លឹង​ទៅរក​ទីផ្សារ នៅ​ប្រទេស​អាស៊ាន រួមទាំង​កម្ពុជា​ផងដែរ​។​
    
​លោក តឹង ស៊ី​ភីង ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​តំបន់ បាន​ថ្លែងថា​: រដ្ឋ​បាន​បើកទូលាយ និង​លើកទឹកចិត្ត ដល់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​បរទេស វិនិយោគ​រកស៊ី នៅក្នុង​តំបន់ ក៏​ដូច​ក្នុង​ក្រុង​ទាំងមូល​។​
    
​ចំណែក​អ្នកស្រី ថាំង ងី​រ៉ុង ប្រធាន​មន្ទីរ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ក្រុង​គួ​យ​ភីង ដែល​ទទួល​ស្វាគមន៍ យ៉ាង​រាក់ទាក់ កក់ក្តៅ ជាពិសេស​បំផុត​មួយ ចំពោះ​ប្រតិភូ​យើង បាន​និយាយថា​: ក្រុង​គួ​យ​ភីង មាន​ប្រជាជន ២ លាន​នាក់​។ ក្រុង​ជាទី​ប្រជុំ​នៃ​បណ្តាញ​ផ្លូវថ្នល់​គោក ផ្លូវទឹក ផ្លូវ​រថភ្លើង ល្បឿន​លឿន​។​
   
​អ្នកស្រី ថាំង និយាយ​បន្តថា​: "​ថ្ងៃនេះ ភ្ញៀវ​អ្នកកាសែត​កម្ពុជា ១ ក្រុម​នេះ ជា​មិត្ត​ថ្មី​។ តែ​ថ្ងៃក្រោយ ពិតជា​បាន​ជួបគ្នា​ទៀត ហើយ​ជា​មិត្ត​ចាស់​នៃ​ក្រុង​ហើយ​"​។ ពោលគឺ​លើក​ក្រោយ អ្នកស្រី​, គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​ក្រុង​, ប្រជាជន នឹង​បាន​ជូន​ដំណើរ​ភ្ញៀវ​កម្ពុជា ទៅ​ភ្នំ​ជី​សាន ជាទី​នៃ​វប្បធម៌​ដ៏​ជ្រាលជ្រៅ និង​ចំណាស់​នៃ​ព្រះពុទ្ធសាសនា​តៅ​៕V/S

​ឆាង​អាង តំបន់​អាជីវកម្ម​របស់​គ្រួសារ ត្រកូល​តុង រដ្ឋ​លើកទឹកចិត្

​ឆាង​អាង តំបន់​អាជីវកម្ម​របស់​គ្រួសារ ត្រកូល​តុង រដ្ឋ​លើកទឹកចិត្

​ឆាង​អាង តំបន់​អាជីវកម្ម​របស់​គ្រួសារ ត្រកូល​តុង រដ្ឋ​លើកទឹកចិត្

​ឆាង​អាង តំបន់​អាជីវកម្ម​របស់​គ្រួសារ ត្រកូល​តុង រដ្ឋ​លើកទឹកចិត្