កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

ភ្នំពេញ​: គិត​មកទល់​ពេល បច្ចុប្បន្ននេះ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​អាយុកាល ២០​ឆ្នាំ (៩ វិច្ឆិកា ១៩៩៥ - ៩ វិច្ឆិកា ២០១៥) ជាមួយនឹង​កាតព្វកិច្ច យ៉ាង​មមាញឹក រួមចំណែក​ជាមួយ បណ្តា​កងឯកភាព ក្នុង​កងយោធពល​ខេមរភូមិន្ទ ក្នុង​វិស័យ​ការពារ បូរណភាព​ដែនដី ជាតិ មាតុភូមិ​កម្ពុជា នៃ​យើង ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​    ​
​ក្នុង​សុន្ទរកថា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការ​កងពលតូច ទ័ព​ពិសេស​ឆត្រយោង​៩១១ ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​២០ ថ្ងៃកំណើត​កងពលតូច​ទ័ព ពិសេស​ឆត្រយោង​៩១១ នា​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​ថា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ  អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​បណ្តា​ស្ថាប័ន​ជា​ដៃគូ ពាក់ព័ន្ធ បានផ្តល់​កិច្ច​គាំទ្រ និង​ជួយ​ជ្រោមជ្រែង បង្ក​លទ្ធភាព​ឱ្យដល់​កងពល សម្រេចបាន​ដោយ​ជោគជ័យ រាល់​ភារកិច្ច ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា ក្រោម​ម៌ា​គា​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សំដែង​នូវ​ក្តី​មោទនភាព  ព្រមទាំង​វាយតម្លៃ​ខ្ពស់ ជាមួយនឹង​ប្រសាសន៍ កោតសរសើរ​ពី​វីរភាព និង​ឆន្ទៈ​របស់ នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​ទូទាំង​កងពលតូច​ពិសេស​ឆត្រយោង​៩១១ ដែល​បាន​ក្រាញននៀល ប្តូរផ្តាច់ បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុងការ​បំពេញ​នូវ រាល់​ភារកិច្ច​ការពារជាតិ​មាតុភូមិ ធានាបាន​នូវ​សន្តិសុខ ស្ថិរភាព​ជូន​ដល់​ប្រជាជន និង​សង្គមជាតិ​។​

​ដើម្បី​បង្ហាញ​ពី​ប្រៀប​ខ្លាំង និង​ការរីកចម្រើន​របស់​ក​ង​ពល នា​ដំណាក់កាល​បច្ចុប្បន្ន កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ក៏បាន​បង្ហាញ​ពី​សមត្ថភាព និង​បច្ចេកទេស ក្នុងការ​លោត​ឆត្រ​ពី​ឧ​ទ្ធ​ម្ភា​គ្រ​ចក្រ ក្នុង​កម្រិត​កម្ពស់ ជាង ២.៥០០ ម៉ែត្រ និង​ក្បួន​ព្យូហ​យាត្រា និង​ការសំដែង​កាយវិការ តាមបែប​ផែន​យោធា ជូន​ដល់​គណៈអធិបតី ទស្សនា​ផងដែរ​៕V/S

កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ ក្នុង​កាតព្វកិច្ច​ការពា​រ​ជាតិ មាតុភូមិ​

​កងពលតូច​ពិសេស​ឆត្រយោង​៩១១ ប្រារព្ធ​ខួបកំណើត​ឆ្នាំ​ទី​២០ ថ្ងៃ​បង្កើត​កងពល​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

 
​    ​