ការ​កុហក ៨ ចំណុច​ដែល​នារីៗ​នៅ​តែ​ជឿ​

​ស្ត្រី​ដែល​ស្អាត​តែងតែ​ឆាប់​ជឿ និង​ងាយ​រងគ្រោះ​ដោយសារ​ការបាក​ប្រាស់​របស់​បុរសៗ​។ ជា​ការពិត​ណាស់​បុរស​ជាច្រើន​តែងតែ​កុហក​បោកប្រាស់ ប៉ុន្តែ​ស្ត្រី​ខ្លះ​នៅតែ​ជឿជាក់ ដោយសារ​ពួកគេ​មិន​អាច​បែងចែក​ដាច់​ដោយឡែក​ពី​គ្នា​ថា​តើ ភាពស្មោះត្រង់ ឬ​ការបោកប្រាស់​វា​យ៉ាងម៉េច​។​

១. បងស្រឡាញ់​អូន ! អូនពិត​មនុស្ស​តែមួយគត់​ដែល​បងញុំ​ស្រឡាញ់​
​ពិតណាស់ មាន​ជា​ភាគរយ​តិចតួច​បំផុត​ក្នុងការ​ក្លាយទៅជា គូរ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ដែល​អាច​ជា​ផ្លូវការ ឬ​ប្រពន្ធ​ស្រប់ច្បាប់​នោះ​។ បុរស់​ម្នាក់​បាន​និយាយថា​នេះ​ដោយសារ​តែ​គាត់​ចង់​បន្ត ដើម្បី​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ការចែករំលែក​ពី​អ្នក​។ ប្រសិនបើ​អ្នក​ដឹងថា​អ្នក​កំពុងតែ​ស្រឡាញ់​មនុស្ស​ម្នាក់​ដែល​មាន​ម្ចាស់​ហើយ​នោះ អ្នក​គួរតែ​ចាកចេញ ដោយ​ផ្តាច់ទំនាក់ទំនង​នេះ​ឲ្យបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​ព្រោះនេះ​ជា​វិធី​តែ​មួយគត់​ដែល​អាច​ធ្វើបាន​។​

២. Honey ! បង​មិន​ចង់ចាំ​ថា​ជា​ក្មេងស្រី​ណា​ម្នាក់​ឡើយ​?
​ដោយ​គ្រាន់តែ​ជួប​គ្នា​ម្តង ហេតុអ្វី​ក៏​នាង​ខ​ល​មក​ញឹកញាប់​ម្លេះ ? ប្រសិនបើ​អ្នក​សង្ស័យ សូម​សួរ​សំនួរ​គាត់ ហើយ​ត្រូវ​ប្រាកដ​ថា​អ្នកនឹង​ទទួលបាន​ចម្លើយ​ពិត​ប្រា​ដក​ត្រឡប់មកវិញ​។ ទោះជា​យ៉ាងណា​ក៏ដោយ បើ​គ្រាន់តែ​ជា​ក្មេងស្រី​ម្នាក់​ហេតុអ្វី​ក៏​ចូល​ចិត្ត​ឧស្សាហ៍ខ​ល​មក ពេលនោះ​គាត់​នឹង​ប្រែក្លាយ​សំនួរ​នេះ​ដើម្បី​ឲ្យ​នាង​ជឿជាក់ថា​គ្មាន​អ្វី​ទាក់ទង​នឹង​គ្នា​នោះទេ​។​
​ពិត​ណាស់​ប្រុស​មិន​ដែល​សារភាពថា​ម្នាក់នេះ ឬ​ម្នាក់​នៅ​ជា​មិត្ត​ស្រី​របស់​ខ្លួន នៅ​ចំពោះ​មិត្តស្រី​ផ្សេងទៀត​នោះឡើយ​។​

៣. ពេល​ដែល​បង​ជួប​អូន​ដំបូង អូនបាន​ឆក់យក​បេះដូង​បងហើយ​
​នេះ​គឺជា​រឿង​ធម្មតា​បទ​នៅពេលដែល​នាង​ត្រូវបាន​បុរស​ចែ​ចង់​។ មាន​ស្ត្រី​ជាច្រើន​មាន​អារម្មណ៍​កក់ក្តៅ​និង​ការជឿទុកចិត្ត ដោយ​ឮ​ពាក្យលួងលោម​បែបនេះ​។​

៤. Honey ! បងស្រឡាញ់​អូន​ខ្លាំងណាស់​
​ស្ត្រី​ជា​ច្រើន​បាន​ខូចចិត្ត ឬ​ត្រូវ​បាន​ចាញ់បោក​ដោយ​បុរស ឈាន​ដល់​ការ​រួមភេទ​ក៏​មាន​ក្រោយ​ពី​ឮ​ពាក្យ​មួយ​ឃ្លា​ថា “​ខ្ញុំ​ស្រឡាញ់​អ្នក​” ។ អ្នក​គួរតែ​ដឹងថា​នេះ​ជា​ពាក្យសំដី​ដែល​បុរស់​មិន​ស្ទាក់ស្ទើរ​ក្នុង​ការនិយាយ​ពាក្យ​បី​ម៉ាត់​នេះឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ផ្នែក​ចិត្តវិជ្ជា បាន​និយាយថា​ប្រសិនបើ​បុរស់​ម្នាក់​នោះ​មាន​ចិត្ត​ស្មោះ គឺ​មិន​ងាយស្រួល​ក្នុង​ការនិយាយ​ពាក្យ​បី​ម៉ាត់​នេះ​ឲ្យ​អ្នកបា​នឭឡើយ​។ លើសពីនេះ​ទៀត​បុរស​ដែល​ស្រ​ស្រឡាញ់​អ្នក​ពិត​នឹង​មាន​វិធី​ជាច្រើន​បាន​សំដែង​នូវ​សកម្មភាព​ផ្សេងៗ​ដែល​ចេញពី​អារម្មណ៍​របស់​គាត់ ជាជាង​ការនិយាយ​ពាក្យ​បី​ម៉ាត់​។​

៥. បងប្រុស​គឺជា​មនុស្ស​តែមួយគត់​
​ស្ត្រី​មាន​គោលបំណង​មួយ គឺ​សំដៅ​ទៅលើ​បុរស ហើយ​គេ​មិន​អាច​នៅ​ស្ងៀម​តែ​មួយ​កន្លែង​ទេ ត្រូវតែ​ធ្វើ​អ្វីៗ​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ស្ត្រី​អាច​ទទួល​បាន​ភាព​រីក​រាយ​ដោយ​សេចក្តី​ព្យាយាម​របស់​ខ្លួន ប៉ុន្តែ​មិន​អាច​សម​តាម​បំណងប្រាថ្នា​របស់​ពួកគេ​ទេ​។ នៅពេល​ដែល​បាន​ឭ​អ្នក​ដ៏​ទៃ​និយាយ​ពី​រឿង​ប្រពៃណី​។​

៦. សុំទោស​បង​មិន​ចង់​ធ្វើបែបនេះ​ទេ​
​បុរស​ភាគច្រើន​តែងតែ​មាន​ភាព​មួម៉ៅ​ច្រើន​នៅពេល​ដែល​ខឹង​នឹង​ប្រពន្ធ​របស់​គាត់​។ រីឯ​ស្ត្រី​ភាគច្រើន​តែងតែ​មាន​ចិត្ត​ទន់​ពេល​ដែល​ឭ​ពាក្យ​សុំ​ទោស ហើយ​ត្រូវបាន​លើកលែង​ទោស​យ៉ាង​ងាយស្រួល​។ ដូច្នេះ​ហើយ​ដើម្បី​កុំឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ម្តង​ទៀត អ្នក​ត្រូវ​ដាក់​កំហិត​ឲ្យ​តឹងរឹង​គឺ​ពុំ​មាន​លើក​ទី​ពីរ​ឡើយ​។​

៧. ស្រលាញ់​ខ្ញុំ​ដល់​ទីបញ្ចប់​អត់​
​បុរស​ដែល​ល្អ​គឺ​ដឹងថា​ស្ត្រី​ត្រូវ​ការស្រឡាញ់ និង​ស្រឡាញ់​ជីវិត​នៃ​ស្នេហា​របស់​គេ​។ ដូច្នេះ​ហើយ​ប្រសិនបើ​មាន​បុរស​ណា​ម្នាក់​មក​ចែចង់ នាង​គួ​តែ​និយាយ​ប្រយោគ​ខាងលើនេះ​។ បើ​ទោះ​មានការ​លួងលោម​ពី​អ្នក​ដទៃ​ក៏ដោយ អ្នក​នៅ​តែ​មាន​អារម្មណ៍​កក់ក្តៅ និង​មាន​ជំនឿ​ចិត្ត​ដ​ដែរ​។​

៨. “Darling” ពិត​ណាស់​បងនឹង​រៀបការ​ជាមួយ​អូន
​ភាគច្រើន​នៃ​បុរស​យល់ឃើញ​ថា​ការ​រាប់អាន​គ្នា​ចាប់ពី 1 ទៅ 2 ឡើង​ទៅ​ទើប​ដឹងថា​ស្ត្រី​ម្នាក់​នោះ​ពិតជា​សម​ជា​ប្រពន្ធ ឬ​របស់​ឬក៏​អត់​? ប៉ុន្តែ​នៅពេលដែល​បុរស់​ម្នាក់​នោះ​មានបំណង់​ចង់​ពន្យា​ពេល​នៃ​អាពាហ៍ពិពាហ៍​ជា​ច្រើនលើក​ច្រើនសារ អ្នក​គួរតែ​ពិចារណា​ឡើងវិញ​លើ​មូលហេតុ​ដែល​គាត់​មិន​ចង់​រៀបការ​៕
ការ​កុហក ៨ ចំណុច​ដែល​នារីៗ​នៅ​តែ​ជឿ​

Like this:

Like Loading...