ពលរដ្ឋ​ភូមា កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​បោះឆ្នោត​យ៉ាង​អន្ទះសារ​បំផុត​

​រ៉ង​ហ្គូ​ន​៖ ប្រទេស​មី​យ៉ាន់​ម៉ា ឬ​ភូមា នឹង​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​សកល​នៅថ្ងៃនេះ បន្ទាប់​ពី​ប្រទេស​មួយ​នេះ បាន​ធ្វើ​ការបោះឆ្នោត​ជា​សកល សេរី និង​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ ពេញលេញ​បំផុត កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​

​ពលរដ្ឋ​ភូមា ប្រមាណ ៩០​ភាគរយ ដែល​ស្មើនឹង​ជាង ៣៣​លាន​នាក់ បាននាំគ្នា​ទៅ​បោះឆ្នោត ហើយ​នៅពេលនេះ ពួកគេ​កំពុងតែ​ទន្ទឹង​រង់ចាំ​លទ្ធផល​យ៉ាង​អន្ទះសារ បំផុត ព្រោះ​វា​ជា​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​រយៈពេល ២៥​ឆ្នាំ​ចុងក្រោយ​។​

​ខណៈ​ដែល​លទ្ធផល​មិន​ទាន់​ចេញ​ក្ដី ប៉ុន្តែ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​រំពឹងទុក​ថា នឹង​ឈ្នះ​ឆ្នោត យ៉ាង​ភ្លូក​ទឹក ភ្លូក​ដី​ផង​ដែរ​៕​

ពលរដ្ឋ​ភូមា កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​បោះឆ្នោត​យ៉ាង​អន្ទះសារ​បំផុត​

ពលរដ្ឋ​ភូមា កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​បោះឆ្នោត​យ៉ាង​អន្ទះសារ​បំផុត​

ពលរដ្ឋ​ភូមា កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​បោះឆ្នោត​យ៉ាង​អន្ទះសារ​បំផុត​

ពលរដ្ឋ​ភូមា កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​បោះឆ្នោត​យ៉ាង​អន្ទះសារ​បំផុត​

Like this:

Like Loading...