បន្ទប់​ភ្លើង​អគ្គិសនី២ផ្សេងគ្នា​ ត្រូវគេលួច​ដុតកណ្តាល​យប់

ខេត្ត​ប៉ៃលិន ៖ បន្ទប់​​ភ្លើង​២​កន្លែង​​​ដាច់​ដោយឡែក​ពី​គ្នា នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​នៃ​ក្រុងប៉ៃ​លិន វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ វិច្ឆិកា ត្រូវ​គេ​លួច​ដុត​ឆេះ​ផ្ទុះ​លាន់​កក្រើក​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ ដែល​កំពុង​ដេក​លង់លក់​។

អ្នកស្រុក​ឮ​សូរ​ផ្ទុះ និង​ឆេះ​សន្ធោសន្ធៅ ក៏​នាំ​គ្នា​មក​ជួយ​ពន្លត់​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង​ទើប​រលត់ ប៉ុន្តែ​ចរន្តអគ្គិសនី​បាន​ដាច់
​ង​ងិ​ត​សូន​សុង ។

បន្ទប់​ភ្លើង​២​នេះ​ នៅ​ចម្ងាយ​ពី​គ្នា​ប្រហែល​១០០​ម៉ែត្រ​ជា​របស់​ឯកជន ដែល​ទទួល​ម៉ៅ​ការ​ភ្លើង​ពី​រដ្ឋ​ចែកចាយ​នៅ​ក្នុង​ឃុំ​ស្ទឹង​កាច់​រហូត​​ដល់​ស្រុក​សាលា​ក្រៅ ។

ប្រភព​នៅ​ទីនោះ​និយាយ​ថា បន្ទប់​ភ្លើង​ទាំង​២​ផ្ទុះ​ឆេះ​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ ។ នៅ​ពេល​ទៅ​ជួយ​ពន្លត់ គេ​ឃើញ​មាន​ភួយ​រុំ​បន្ទប់​ភ្លើង​នេះ ដែល​គេ​សង្ស័យ​ថា គេ​យក​ភួយ​ទៅ​ជ្រលក់​ប្រេងម៉ាស៊ូត ហើយ​យក​ទៅ​រុំ​បន្ទប់​ភ្លើង​ដែល​មាន​ទំហំ​ប្រមាណ​១​ម៉ែត្រ​៤​ជ្រុង​ប៉ុណ្ណោះ ។ ភ្លើង​បាន​ឆេះ​កម្ទេច​អស់​នូវ​ខ្សែ​ដែល​រុំ​ដោយ​កៅស៊ូ​ត​ចេញពី​ក្នុង​បន្ទប់​ភ្លើង​នេះ ។

អាជ្ញាធរ​សង្ស័យ​ថា ពិតជា​មាន​គេ​លួច​ដុត​ដោយ​គំនុំ​ណាមួយ​ ជាមួយ​ថៅកែ​ម៉ៅ​ការ​ភ្លើង​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា សមត្ថកិច្ច​បាន​កោះ​ហៅ​​បុគ្គលិក​ម្នាក់ ដែល​ថៅកែ​ទើប​បញ្ឈប់​ពី​ការងារ​ទៅ​សួរនាំ​ហើយ ។