​ស្ត្រី​ម្នាក់​ស្កាត់​ជួប​ព្រះមហាក្សត្រ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ព្យាយាម​ស្កាត់​ជួប​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ខណៈពេលដែល​ព្រះមហាក្សត្រ បាន​យាង​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦២ នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។ ប៉ុន្តែ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ឈរ​ការពារ​សន្តិសុខ​សុវត្ថិភាព​នៅក្បែរ​វិមាន​ឯករាជ្យ​ធ្វើការ​ហាមឃាត់​។ 

​    ​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ក្បែរ​វិមានឯករាជ្យ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ដែល​ចូលក្នុង​ពិធីបុណ្យ​ឯករាជ្យ ជាតិ​។ 

​    ​ស្ត្រី ដែល​ស្កាត់​ជួប​ព្រះមហាក្សត្រ ឈ្មោះ ឃ្លោក យស​រ៉ា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​លក់​ថ្នាំ​ស្ពង់​។ ទាក់ទង​នឹង​ការ​ស្កាត់​ជួប​ព្រះមហាក្សត្រ​ពី​សំណាក់​ស្ដ្រី​ខាងលើ នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​៕

​ស្ត្រី​ម្នាក់​ស្កាត់​ជួប​ព្រះមហាក្សត្រ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា
​ស្ត្រី​ម្នាក់​ស្កាត់​ជួប​ព្រះមហាក្សត្រ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា