១០ ទីក្រុង​មាន​ម៉ោង​ធ្វើការ​ប្រចាំឆ្នាំ​តិចជាងគេ​ក្នុង​លោក​

Sanofi

១-​ទីក្រុង​ប៉ា​រី ប្រទេស​បារាំង

​អ្នករស់នៅ​ទីក្រុង​ប៉ារីស គឺ​ក្នុង​មួយឆ្នាំ​ធ្វើការ​បានតែ ១៦០៤ ម៉ោង​ប៉ុណ្ណោះ ។ ដូច្នេះ​ក្នុងចំណោម ទីក្រុង ធំៗ ចំនួន ៧១ នៅក្នុង​ពិភពលោក គឺ​ទីក្រុង​ប៉ារីស មាន​ម៉ោង​ធ្វើការ​តិចជាងគេ ដោយ អ្នករស់នៅ​ក្នុង​ទីក្រុង មួយ នេះ​ក្នុង​មួយ​សប្តាហ៍​ធ្វើការ​តែ ៣៥​ម៉ោង​ប៉ុណ្ណោះ ព្រមទាំង​មាន​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ចំនួន ២៩​ថ្ងៃ ដោយ​មិន កាត់​ប្រាក់បៀវត្ស ។ ដូច្នេះ​បើ​ប្រៀបធៀប​ទៅនឹង​អ្នកទីក្រុង​ហុងកុង ដែល​គេ​ចាត់ទុកថា ជាទី​ក្រុងមាន​ម៉ោង ធ្វើការ ប្រចាំឆ្នាំ​ច្រើនជាងគេ​ក្នុង​ពិភពលោក​នោះ គឺជា​មធ្យម​ក្នុង​មួយឆ្នាំ​ត្រូវ​ធ្វើការ ២៦០៦​ម៉ោង​ហើយ​មួយ សប្តាហ៍​ត្រូវ ធ្វើការ​ជាង ៥០ ម៉ោង​នោះ​គឺ​ម៉ោង​ធ្វើការ​នៅ​ទីក្រុង​ប៉ារីស​មាន​ចំនួន​តិចជាង​ឆ្ងាយ​ណាស់ ។​

២-​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង​
​អ្នកទីក្រុង​លី​យ៉ុង ជា​មធ្យម​ក្នុង​មួយឆ្នាំ​ធ្វើការ ១៦៣១​ម៉ោង និង​មាន​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ២៩​ថ្ងៃ ដោយ មិនមាន​កាត់​ប្រាក់បៀវត្ស ។​

៣-​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​
​អ្នកទីក្រុង​ម៉ូស្គូ ក្នុង​មួយឆ្នាំ​ធ្វើការ ១៦៤៧​ម៉ោង និង​មាន​ថ្ងៃ​ឈប់សម្រាក ៣១​ថ្ងៃ​ដោយ​មិនមាន​កាត់​ប្រាក់ បៀវត្ស ។​

៤-​ទីក្រុង​ហែល​ស៊ីន​គី ប្រទេស​ហ្វាំ​ង​ឡង់​
​អ្នកទីក្រុង​ហែល​ស៊ីន​គី របស់​ប្រទេស​ហ្វាំ​ង​ឡង់ គឺ​ក្នុង​មួយឆ្នាំ​ធ្វើការ ១៦៥៩​ម៉ោង និង​មាន​ថ្ងៃ​ឈប់​
​សម្រាក ២៩​ថ្ងៃ ដោយ​មិនមាន​កាត់​ប្រាក់បៀវត្ស ។​

៥-​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស​
​នៅ​ទីក្រុង​វី​យ៉ែ​ន នៃ​ប្រទេស​អូទ្រីស គឺ​ម៉ោង​ធ្វើការ​ប្រចាំ​ឆ្នាំមាន ១៦៧៨​ម៉ោង​និង​មាន​ថ្ងៃ​ឈប់ សម្រាក ប្រចាំឆ្នាំ​២៧​ថ្ងៃ ដោយ​មិនមាន​កាត់​ប្រាក់បៀវត្ស ។​

៦-​ទីក្រុង​មី​ឡែ​ន ប្រទេស​អ៊ីតា​លី​
​នៅ​ទីក្រុង​មី​ឡែ​ន ប្រទេស​អ៊ី​តា​លី គឺ​ម៉ោង​ធ្វើការ​ប្រចាំ​ឆ្នាំមាន ១៦៩១​ម៉ោង ។ មិនមាន​តួលេខ​ថ្ងៃ​ឈប់​
​សម្រាក​ប្រចាំឆ្នាំ​ទេ ។​

៧-​ទីក្រុង​កូ​ប៉េ​ន​ហាំង ប្រទេស​ដា​ណឺ​ម៉ាក​
​នៅ​ទីក្រុង​កូ​ប៉េ​ហាំង ប្រទេស​ដា​ណឺ​ម៉ាក គឺ​ម៉ោង​ធ្វើការ​ប្រចាំ​ឆ្នាំមាន ១៦៩៧​ម៉ោង ។ មិនមាន​តួលេខ​ថ្ងៃ​
​ឈប់សម្រាក​ប្រចាំឆ្នាំ​ទេ ។​

៨-​ទីក្រុង​លុច​សំបួរ ប្រទេស​លុច​សំបួរ​
​នៅ​ទីក្រុង​លុច​សំបួរ ប្រទេស​លុច​សំបួរ​មាន​ម៉ោង​ធ្វើការ​ប្រចាំឆ្នាំ ១៧០៣​ម៉ោង និង​មាន​ថ្ងៃ​ឈប់ សម្រាក​ប្រចាំឆ្នាំ ៣២​ថ្ងៃ ដោយ​មិនមាន​កាត់​ប្រាក់បៀវត្ស ។​

៩-​ទីក្រុង​វី​ល​នី​ញូ​ស ប្រទេស​លី​ទូ​នៀ​
​នៅ​ទីក្រុង​វី​ល​នី​ញូ​ស​(Vilnius) ប្រទេស​លី​ទុយ​អា​នី មាន​ម៉ោង​ធ្វើការ​ប្រចាំឆ្នាំ ១៧១៦​ម៉ោង និង​មាន​ថ្ងៃ​
​ឈប់សម្រាក​ប្រចាំឆ្នាំ ៣០​ថ្ងៃ ដោយ​មិនមាន​កាត់​ប្រាក់បៀវត្ស ។​

១០-​ទីក្រុង​ប្រ៊ូ​សែ​ល ប្រទេស​បែលហ្ស៊ិក​
​នៅ​ទីក្រុង​ប្រ៊ូ​សែ​ល ប្រទេស​បែលហ្ស៊ិក​មាន​ម៉ោង​ធ្វើការ​ប្រចាំឆ្នាំ ១៧១៧​ម៉ោង និង​មាន​ថ្ងៃ​ឈប់ សម្រាក ប្រចាំឆ្នាំ​តែ ១៨​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិនមាន​កាត់​ប្រាក់បៀវត្ស ៕ គ ឡេង​

Related