បន្ទាប់ពីធ្លាក់ យន្តហោះ រុស្ស៊ី ជម្លៀសប្រជាជនខ្លួន ១១.០០០នាក់ ចេញពីអេហ្ស៊ីប

គែរ៖ បើគិតមកត្រឹមរយៈពេលជាង មួយសប្តាហ៍បន្ទាប់ពី យន្តហោះរុស្ស៊ីធ្លាក់នៅតំបន់ ឧទ្វីប ស៊ីណៃ របស់អេហ្ស៊ីប នោះ ប្រជាជនរុស្ស៊ី ដែលរស់នៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ ប្រមាណជា ១១.០០០នាក់ហើយ ត្រូវបាន ជម្លៀស ជាបន្ទាន់ នៅកាន់ប្រទេសរុស្ស៊ីវិញ ដើម្បីកត្តាសុវត្ថិភាពជាចម្បង។

សារព័ត៌មានព័ត៌មាន ប៊ីប៊ីស៊ី របស់អង់គ្លេស បានចេញផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា នេះទៀតថា ក្រៅពីការ ជម្លៀស ប្រជាជន រុស្ស៊ីក៏បានប្រកាសកាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ថាខ្លួន ផ្អាករាល់ជើងហោះហើរទាំងអស់ពី រុស្ស៊ី មកកាន់អេហ្ស៊ីប ក៏ព្រោះតែលទ្ធផលជាបឋម បានបង្ហាញចេញមកហើយថា យន្តហោះបានធ្លាក់ដោយសារតែ ការលួចដាក់បង្កៃគ្រាប់បែក។

គួរបញ្ជាក់ថា ការគោរពវិញ្ញាណក្ខន្ធជារួម ត្រូវបានធ្វើឡើងនៅទីក្រុង ភីតធឺស៍ប៊ឺហ្គ ចំពោះ ជនរងគ្រោះទំាងអស់ ចំនួន ២២៤ នាក់ ដែលភាគច្រើនគឺជាជនជាតិរុស្ស៊ីនោះ។ បន្ថែមពីនេះ ទៀត ជើងហោះហើរពិសេសជាង ១០ ក៏ត្រូវបាន ដាក់ប្រចាំការជានិច្ច ដើម្បីជួយសម្រួល ដល់អ្នកដំណើររុស្ស៊ីទាំងឡាយ ដែលមានបំណងត្រឡប់ទៅរុស្ស៊ី វិញផងដែរ៕

បន្ទាប់ពីធ្លាក់ យន្តហោះ រុស្ស៊ី ជម្លៀសប្រជាជនខ្លួន ១១.០០០នាក់ ចេញពីអេហ្ស៊ីប