នារី​ជំទង់​ក្លាយជា​ឃាតករ​សម្លាប់​ក្មេង​ស្រី​អាយុ​8​ឆ្នាំ​យក​ក្រវិល

នារី​ជំទង់​ក្លាយជា​ឃាតករ​សម្លាប់​ក្មេង​ស្រី​អាយុ​8​ឆ្នាំ​យក​ក្រវិល

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ត្រូវ​ឃាតករ​ជា​ក្មេង​ស្រី​វ័យ​១៦​ឆ្នាំ ល្បួង​ឱ្យ​ជិះ​កង់​ទៅ​ជាមួយ​ដោយ​ប្រាប់​ថា ទៅ​ងូតទឹក​ប្រ​ទ្បា​យ​លេង ។ បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ជ្រមុជ​ទឹក​សម្លាប់​ប្លន់​យក​គ្រឿងអលង្ការ​មាស និង​បា្ល​ទី​ន រួច​ប្លុង​សព​ចោល​នៅ​ក្នុង​ស្រូវ​សន្ទូង ។ លុះដល់​នគរបាល​ស្រាវជ្រាវ​ចាប់​បាន​ឃាតករ ទើប​នាំ​ទៅ​រក​សព​ឃើញ​នៅក្នុង​សន្ទូង​ស្រូវ ។

ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រលប់​ថ្ងៃ​ទី​៦ វិច្ឆិកា នៅ​ចំណុច​វាលស្រែ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ។ ក្មេង​ស្រី​ដែល​ស្លាប់​នៅ​ក្នុង​ឃា​ដក​ម្មយ៉ាង​ព្រៃផ្សៃ​នោះ​ឈ្មោះ គៀត សៀវ​លី អាយុ​៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្សសាលា​ម​ត្តេ​យ្យ​មាន​ទីលំនៅ​ក្នុងភូមិ​ទន្លាប់​ខ្ពស់ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ត្រូវ​ឃាតករ​សម្លាប់​ប្លន់​ក្រវិល​មាស​១​គូ​ទម្ងន់​៣​ហ៊ុន ចិញ្ចៀន​ត្រា​ប្លា​ទី​ន​១​វង់​រូប​បេះដូង​តម្លៃ​៣០​ដុល្លារ ។

ដោយ​ទ្បែ​ក ជនសង្ស័យ​ឈ្មោះ អឿ​ន សុភាព ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​នោះ​ដែរ ពេល​នេះ​ប៉ូលិស​ស្រុក​អង្គស្នួល​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​ឈរ​លេង​តែ​ម្នាក់ឯង នៅ​ក្បែរ​ផ្ទះ​អ្នក​ជិតខាង ខណៈនោះ​ក្មេង​ស្រី​ជំទង់ ដែល​ជា​ជន​ដៃដល់​បាន​ជិះ​កង់​១​គ្រឿង​ទៅ​ជិត ពេល​ឃើញ​ក្មេង​ស្រី​ពាក់​គ្រឿង អលង្ការ​នៅ​ជាប់​ខ្លួន ក៏​បាន​ល្បួង​ឱ្យ​ជិះ​កង់​ទៅ​ជាមួយ ដោយ​បបួល​ថា​ទៅ​ងូតទឹក​ប្រ​ទ្បា​យ​លេង ។ ដោយ​ការ​បបួល ក្មេង​ស្រី​រង​គ្រោះ ក៏​ព្រមទៅ​ជាមួយ ព្រោះ​ចង់​ងូតទឹក​លេង​ដែរ​។ បន្ទាប់​មក​ស្ត្រី​ដៃដល់ បាន​ជិះ​កង់​ឌុ​ប​នាង​តូច ទៅ​កាន់​កន្លែង​កើតហេតុ ។ ពេល​ទៅ​ដល់​បាន​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ជ្រមុជ​ទឹក រហូត​ដល់​ស្លាប់​រួច​បាន​ដោះ​យក​គ្រឿងអលង្ការ​ចាក​ចេញពី​ទីនោះ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ថ្នល់ទទឹង ស្ថិត​ក្នុង​ឃុំ​ដំណាក់​អំពិល​នោះ​ដែរ លក់​គ្រឿងអលង្ការ​ដែល​ប្លន់​បាន​នោះ​ភ្លាម​ៗ​បាន​លុយ​ចំនួន​១១០.៥០០​រៀល ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​លក់​បាន​លុយ​ហើយ ឃាតករ​វ័យក្មេង​បាន​ជិះ​កង់​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ព្រងើយ ។ ចំណែក​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ទាប់​ពី​បាត់​កូន បាន​ដើរ​រក​និង​ពឹង​អ្នក​ភូមិ​ឱ្យ​ជួយ​ដើរ​រក​ដែរ ។ រីឯ​ស្ត្រី​ឃាតករ​នៅ​ពេល​ឃើញ​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​បាត់​ក្មេង​ស្រី​រង​គ្រោះ ក៏​បាន​ធ្វើ​ជា​ដើរ​រក​ដែរ រហូត​ដល់​យប់​ថ្ងៃ​ដដែល មិន​បាន​ប្រទះ​ឃើញ​សព​នោះ​ទ្បើ​យ ទើប​នាំ​គ្នា​ត្រ​ទ្ប​ប់​ចូល​ផ្ទះ​រៀងខ្លួន ។

ខណៈនោះ​កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ស្រាវជ្រាវ ហើយ​រហូត​ដល់​ថ្ងៃ​ទី​៧ វិច្ឆិកា ទើប​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ខាងលើ ក៏​បាន​ទៅ​កាន់​ផ្ទះ​ក្មេង​ស្រី​ជា​ឃាតករ​នោះ ដើម្បី​ចាប់ខ្លួន ។ ប៉ុន្តែ​ពេល​ទៅ​ដល់ ឃាតករ​រូប​នោះ​បានរ​ត់ទៅ​ពួន​សម្ងំ​លាក់ខ្លួន នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ក្រោយ​ផ្ទះ​របស់​ខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​តាម​រក​ឃើញ​ចាប់ខ្លួន​តែ​ម្តង ។ក្រោយ​ចាប់​បាន ក៏​នាំ​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​អង្គស្នួល ធ្វើការ​សាកសួរ ។ ពេល​នោះ​ជនសង្ស័យ​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ទាំងអស់ បន្ទាប់​មក​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ប៉ូលិស​បាន​នាំ​ជន​នោះ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដែល​ធ្វើ​សកម្មភាព ក៏​បាន​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ស្រូវ​សន្ទូង​យ៉ាង​អាណោចអាធ័ម ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​រក​ឃើញ​សព ក្រុម​គ្រួ​សារបាន​យំសោក​បោក​ខ្លួន​ដូច​អក ហើយ​ប៉ូលិស​បាន​ពិនិត្យ​កោសល្យវិច័យ​ខ្លួន​សព និង​កសាង​សំណុំរឿង ។ លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៨​វិច្ឆិកា ប៉ូលិស​បាន​នាំ​ខ្លួន​ជន​ដៃដល់​ទៅ​ធ្វើ​ត្រាប់​នៅ​កន្លែង​កើតហេតុ ។ នៅ​ក្នុង​ពេល​នោះ​មាន​ប្រជាពលរដ្ឋ ប្រុង​ដណ្តើម​យក​ជន​នោះ​ពី​ដៃ​ប៉ូលិស ដើម្បី​កាត់ទោស ប៉ុន្តែ​ដោយ​មានការ​ការពារ​យ៉ាង​រឹង​មាំ ទើប​អ្នកមាន​កំហឹង​មិន​អាច​ធ្វើ​អ្វី​បាន ។ ក្រោយ​ពី​ការ​ធ្វើ​ត្រាប់​រួច ប៉ូលិស​បាន​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​អង្គស្នួល​វិញ ឃុំខ្លួន​បណ្តោះអាសន្ន​ត្រៀម​បញ្ជូន​ទៅ​តុលាការ ។

ឃាតករ​វ័យក្មេង​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ក្មេង​ស្រី​នេះ​មែន​ដោយ​ឃើញ​នាង​ពាក់​គ្រឿង អលង្ការ ខ្លួន​មានចិត្ត​ចង់បាន ក៏​បាន​ល្បួង​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​ពេល​ទៅ​ដល់​បាន​ចាប់​ច្របាច់ក​ជ្រមុជ​ទឹក និង​បាន​ជាន់​ជើង​ទាំង​២​របស់​ក្មេង​ស្រី​រង​គ្រោះ​រហូត​ដល់​ស្លាប់ ទើប​ដោះ​យក​គ្រឿងអលង្ការ​ជាក្រោយ៕