តើស្មាតហ្វូន Oppo Mirror 5 នៅក្នុងប្រទេសយើងមានតម្លៃប៉ុន្មានដែរ ?

តើស្មាតហ្វូន Oppo Mirror 5 នៅក្នុងប្រទេសយើងមានតម្លៃប៉ុន្មានដែរ ?

Oppo Mirror 5 ជាស្មាតហ្វូនទំនើបមួយ ដែលបានមានរូបរាងដ៏សាមញ្ញ ប្រើប្រាស់ស៊ីមពីរ ផ្នែកខាងក្រោយរបស់វាត្រូវបានរចនាយ៉ាងស្រស់ស្អាត វាមានរាងស្តើង គែមជុំវិញស្រោបដោយលោហៈធាតុយ៉ាងរឹងមាំ វាមានរូបរាងធំល្មម អេក្រង់ទំហំ 5.0 អេក្រង់ ប្រភេទ IPS LCD capacitive ជាមួយនឹងរីសូលូសិន 540 x 960 pixels អាចបង្ហាញរូបភាព វីដេអូ បានច្បាស់ល្អ ត្រជាក់ភ្នែក ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល អមជាមួយនឹង LED Flash ធំមួយគ្រាប់ ដែលអាចថតរូបភាព វីដេអូ បានច្បាស់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខវិញ មានទំហំ 5 មេកាភិចសែល ដែលអាចថតរូប Selfie បានច្បាស់ល្អផងដែរ ។ Mirror 5 នេះមានមេម៉ូរីម៉ាស៊ីនទំហំ 16 ជីកាបៃ សំរាប់ផ្ទុកឯកសារ ថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃទៀត ហើយមានរ៉េមទំហំ 2 ជីកាបៃ និងប្រើស៊ីភីយូប្រភេទ Quad-core 1.2 GHz Cortex-A53 ដែលអាចដោនឡូតកម្មវិធី ហ្គេម បានយ៉ាងលឿន ព្រមទាំងបើកកម្មវិធី ប្រើអ៊ីនធឺណេត និងលេងហ្គេមបានដោយរលូនផងដែរ ។ Mirror 5 មានពីរព៌ណយ៉ាងស្រស់ស្អាតគឺ ព៌ណស និងព៌ណខៀវ ហើយចំពោះតម្លៃរបស់ស្មាតហ្វូននេះវិញនៅក្នុងប្រទេសយើងគឺប្រហែល 269 $
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Oppo Mirror 5 ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (540 x 960 pixels)
  • បន្ទះឈីប : Qualcomm MSM8916 Snapdragon 410
  • CPU : Quad-core 1.2 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមបានរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 8 MP (3264 x 2448 pixels), autofocus, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Po 2420 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : White, Blue

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើស្មាតហ្វូន Oppo Mirror 5 នៅក្នុងប្រទេសយើងមានតម្លៃប៉ុន្មានដែរ ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើស្មាតហ្វូន Oppo Mirror 5 នៅក្នុងប្រទេសយើងមានតម្លៃប៉ុន្មានដែរ ?

ចុះថ្ងៃទី 09 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 10:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

តើស្មាតហ្វូន Oppo Mirror 5 នៅក្នុងប្រទេសយើងមានតម្លៃប៉ុន្មានដែរ ?
តើស្មាតហ្វូន Oppo Mirror 5 នៅក្នុងប្រទេសយើងមានតម្លៃប៉ុន្មានដែរ ?