បឺត ខាំ ក្លាយជាម្ចាស់ខ្សែក្រវាត់-លុយ៥ពាន់ ដុល្លារ ក្រោយផ្ដួល ឡៅ ស៊ីណាត សន្លប់ទឹក ទី២ (Video Inside)

ភ្នំពេញ៖ ស្ទើរមិនគួរឲ្យជឿ! ជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើម ខ្សែក្រវាត់ខារ៉ាបាវ រវាងជើងខ្លាំង ឡៅ ស៊ីណាត និង បឺត ខាំ បានបញ្ចប់ត្រឹមតែ២ទឹកប៉ុណ្ណោះ ដោយជ័យជំនះបានទៅសិស្សគុនក្លឹបសាលវ័ន្ដកីឡា បឺត ខាំ ហើយក៏ក្លាយជាម្ចាស់ខ្សែក្រវាត់ រដូវកាលទី២ ឆ្នាំ២០១៥ អមដោយប្រាក់រង្វាន់ចំនួន ៥.០០០ ដុល្លារអាម៉េរិកផងដែរ ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ បានធ្វើឡើងលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ។ ទស្សនិកជនភាគច្រើន មានការងឿងឆ្ងល់ជាខ្លាំងទៅលើការបរាជ័យរបស់កីឡាករ ឡៅ ស៊ីណាត ។ មុនការប្រកួតចាប់ផ្ដើម មតិភាគច្រើន គេបានទស្សន៍ទាយថា ស៊ីណាត ជាអ្នកឈ្នះ ប៉ុន្ដែបែរជាផ្ទុយស្រឡះទៅវិញ ដោយត្រូវ បឺត ខាំ ម៉ាត់មួយដៃ ថែមកែង អុកមួយជង្គង់ ត្រឹមទឹកទី២ឲ្យសន្លប់តែម្ដង ។

ក្រោយបញ្ចប់ការប្រកួតភ្លាមៗដែរ មានអ្នកគាំទ្រជាច្រើនបាននាំគ្នាលើកឡើង នៅលើប្រព័ន្ទទំនាក់ទំនងសង្គម Facebook ដោយអ្នកខ្លះថា បឺត ខាំ វាយខុសបច្ចេកទេស ឯកអ្នកខ្លះទៀតគេថា ឡៅ ស៊ីណាត ធ្វើជាដេករមួលផ្សំគ្រេច ក្នុងគោលបំណង ស៊ីឡាក់ចង់ឈ្នះ តែមិនដូចតាមបំណង ។

ដើម្បីជ្រាបច្បាស់ថា ការប្រកួតបានបញ្ចប់ដោយស្ថានភាពបែបណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បឺត ខាំ ក្លាយជាម្ចាស់ខ្សែក្រវាត់-លុយ៥ពាន់ ដុល្លារ ក្រោយផ្ដួល ឡៅ ស៊ីណាត សន្លប់ទឹក ទី២ (Video Inside)

កីឡាករ បឺត ខាំ (រូបស្តាំ)